មិនបាច់​ប្រាប់ពិភពលោកក៏បាន! មនុស្សស្រឡាញ់គ្នាពិត​ គេ​មិន​​សូវ​​ចង់​​​បង្ហោះ​រឿងផ្ទាល់​ខ្លួន​​​​លើ​ Internet ​​ទេ

//s9.kh1.co/51/5158285c858e384871dceff8a0812167fc524e8b.jpg
យល់ដឹង

 ១០-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មូលហេតុចម្បងបីយ៉ាង ដែលគូរស្នេហ៍ស្រលាញ់គ្នាពិតមិនដែលចែករំលែករឿងខ្លួនឯងលើអ៉ីនធ័ណេត

រឿងខ្លះអ្នកពុំគួរឲ្យអ្នកក្រៅដឹងពីអ្នកច្រើនពេកនោះទេ ហើយរឿងខ្លះមិនប្រាកដថាពេលគេដឹងពីអ្នក​ រួចគេសារទ្រ​ជាមួយ​អ្នកឡើយ។ ហេងស៊យគេពេបជ្រាយនិយាយដើមចុងពីអ្នកផងក៏មិនដឹង។ហើយនេះជាហេតុផលចម្បងដែលយើងតែងតែសង្កេតឃើញពីគូរស្នេហ៍ដែលស្រលាញ់គ្នាពិតប្រាកដមិនដែល បើក​បង្ហាញ​ឲ្យអ្នក​ដទៃដឹងពីពួកគេច្រើននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រស់នៅជាមួយជីវិតពិតប្រសើរជាង

រូបតំណាង
រូបតំណាង

រូបនៅលើបណ្ដាញសង្គមគ្រាន់តែជាជ្រុងមួយដែលមនុស្សគ្រប់គ្នាចង់បង្អួតគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ ថ្វីបើគេមិន​បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមមែន តែជីវិតពិតជាក់ស្ដែងគេអាចមើល​ថែរក្សាគ្នាបាន​យ៉ាង​ល្អប្រពៃ។ ដែលខុសពីមនុស្សដទៃចូលចិត្តអួត ចូលចិត្តបង្ហាញ ដល់ពេលបែកបាកគ្នាខ្មាស់គេជាងអ្នកដែល​មិនបង្ហាញផងក៏ថាបាន។

​២. ​ពួកគេយល់ថា​រឿង​ឥត​ប្រយោជន៍

រូបតំណាង
រូបតំណាង

ចាំបាច់អីត្រូវត្អួញត្អែបង្ហាញឲ្យអ្នកដទៃដឹងពីរឿងផ្ទៃក្នុងរបស់យើងនោះ? មានរឿងអីក៏និយាយត្រង់ៗជាមួយដៃគូ​យើងទៅ ផុសទាក់ទាញចំណាប់អារម្មណ៍គ្មានចំណេញបានអ្វីមកវិញទេ គឺបានត្រឹមតែគេសើចពីអ្នក ហើយវាយ​តម្លៃអ្នកតែប៉ុណ្ណោះ។

​៣. សុភមង្គល​ពិត គឺ​បាន​មក​ពី​មនុស្ស​ដែ​ល​ខ្លួន​ស្រលាញ់

រូបតំណាង
រូបតំណាង

ស្រលាញ់អ្នកនៅក្បែរយើងឲ្យតែល្អទៅបានហើយ មិនបាច់ទៅប្រាប់ពិភពលោកទាំងមូលថាអ្នកស្រលាញ់​ដៃគូ​អ្នកទេ។ ​ចំពោះ​គូស្នេហ៍​ដែល​យល់​ពី​រឿង​នេះ ​ភាគ​ច្រើន​ពួក​គេ​នឹង​មិន​ចាប់​អារម្មណ៍​លើ​ការ​បើក​ចំហ​ពី​រឿង​រ៉ាវ​ស្នេហា​របស់​គេលើបណ្ដាញសង្គមនោះទេ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T