លើកនេះ Bua Nalinthip ក៏ពាក់ព័ន្ធនឹងកូវីដ-១៩ ដែរ! ចំណែកឯលទ្ធផលនោះគឺ….

//s9.kh1.co/62/622e7484acfef05fd0743591358544c0ff99b4a6.jpg
តារា & កម្សាន្ដ

 ១០-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

លើកនេះ Bua Nalinthip ក៏ពាក់ព័ន្ធនឹងកូវីដ- ១៩ ដែរ! ចំណែកឯលទ្ធផលនោះគឺ….

ថៃ៖ ក្រោយពីផ្ទុះមេរោគកូវីដ-១៩ សារជាថ្មីនៅក្នុងប្រទេសថៃលើកនេះ ធ្វើឲ្យប្រជាជនថៃពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយមេរោគបំលែងថ្មីនេះគឺកាចសាហាវ និងឆ្លងលឿនជាងមុន។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺកូវីដ-១៩ ផ្ទុះលើកនេះគឺស្ថិតក្នុងវិស័យកម្សាន្តថៃ ​​ និងក្នុងរង្វង់តារាៗតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះបានរកឃើញតារាៗដែលបានឆ្លងនូវមេរោគដ៏កាចសាហាវនេះជាបន្តបន្ទាប់មានដូចជា Pinkploy និង Bank Thiti។ រីឯតារាប្រុសស្រីមួយចំនួនទៀត ក្រោយពីធ្វើតេស្តគឺទទួលបានលទ្ធផលអវិជ្ជមាន ប៉ុន្តែពួកគេនៅតែបន្តឃុំខ្លួនឯងរយៈពេល ១៤ ថ្ងៃផងដែរ។

ដោយឡែកក្នុងករណីនេះ ស្រាប់តែតារាស្រី Bua Nalinthip ក៏បានជាប់ពាក់ព័ន្ធផងដែរ ប៉ុន្តែក្រោយពីធ្វើតេស្តរួចមក គឺនាងទទួលបានលទ្ធផលអវិជ្ជមាន តែទោះជាយ៉ាងណានាងក៏បានបញ្ជាក់ថា នាងនៅតែឃុំខ្លួនឯងដាច់ដោយឡែកចំនួន ១៤ ថ្ងៃដើម្បីទប់ស្កាត់ការឆ្លង និងទទួលបានសុវតិ្ថភាពទាំងអស់គ្នា៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

Bua Nalinthip
Bua Nalinthip
Bua Nalinthip
Bua Nalinthip
Bua Nalinthip
Bua Nalinthip
Bua Nalinthip
Bua Nalinthip
លទ្ធផលតេស្តកូវីដ១៩ របស់ Bua Nalinthip
លទ្ធផលតេស្តកូវីដ១៩ របស់ Bua Nalinthip
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T