សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភមន្រ្តីនគរបាលប្រចាំការនៅធនាគារ ABA ភឿង ភិរៈ ក្នុងចំនួនទឹកប្រាក់ ១០លានរៀល

//s9.kh1.co/98/98e46f6c10a5419fb2a0d4e614eba6c26b85a544.jpg
សង្គម

 ០៩-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជូនដល់មន្រ្តីនគរបាលប្រចាំការនៅធនគារ ABA ភឿង ភិរៈ ក្នុងចំនួនទឹកប្រាក់ ១០ លានរៀល

រាជធានីភ្នំពេញ៖​ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់មាតាមនុស្សធម៌ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១​នេះ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១០ លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាព របស់អនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារ ABA សាខាស្ពានអាកាសផ្សារដីហុយ ដែលថវិកានេះត្រូវបានផ្តល់ជូនតាមរយៈកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរ លោកអនុសេនីយ៍ឯក ភឿន ភិរៈ មានមុខរបរបន្ថែមជាសន្តិសុខយាមធនាគារ ABA ប្រចាំការពេលយប់ ហើយកាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកបានប្រើសិទ្ធិការពារខ្លួនក្នុងពេលបំពេញភារកិច្ចត្រូវបានមហាជនធ្វើការគាំទ្រ ព្រមទាំងអាណិតអាសូរជាពន់ពេក។

ក្នុងករណីនេះព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធក្នុងសំនុំរឿងនេះ ហើយព្រះរាជអាជ្ញា បានដោះលែងលោក ភឿន ភិរៈ ឱ្យមានសេរីភាពវិញ និងបន្តការស៊ើបអង្កេតលើករណីនេះបន្ថែមទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
https://s9.kh1.co/__image/w=650,h=622,q=100/93/93b636efba1fc91ab405058ae78bc84f8d30c24a.jpg
https://s9.kh1.co/__image/w=650,h=853,q=100/eb/eb9837ebeccdb4e5f6fdbf0971a7989d8ebdff40.jpg
https://s9.kh1.co/__image/w=650,h=284,q=100/d8/d89a572b47cf48f9716768abc5db4ddb65db8b23.png
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T