ភ្នំពេញ: ក្រោយស្ថាប័ន និងអង្គភាពជំនាញនៃក្រសួងពាក់ព័ន្ធ ជាពិសេសគឺក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យសិល្បករ និងសិល្បការិនី ដែលបានចុះឈ្មោះយល់ព្រមស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ អាចទៅទទួលយកវ៉ាក់សាំងបង្ការកូវីដ១៩រួចមក យ៉ាងណាមិញ ថ្មីៗនេះ លោកខេមរ: សិរីមន្ត និងអ្នកនាង ឱក សុគន្ធកញ្ញា ដែលពុកម៉ែ បងប្អូនបានស្គាល់ថាជាកំពូលតារាចម្រៀងដ៏ល្បីល្បាញប្រចាំផលិតកម្មហង្សមាស ក៏បានទៅទទួលការចាក់វ៉ាក់សាំង ព្រមទាំងបានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួន តាមរយ:គណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១/. អ្នកនាង ឱក សុគន្ធកញ្ញា :

ថ្ងៃនេះនាងខ្ញុំ និងស្វាមី រួចរាល់ចំពោះការចាក់វ៉ាក់សាំង បង្កាជំងឺកូវិដ-១៩ COVID-19 VACCINATION 💉 ( Sinovac ) លើកទីមួយ នៅទីស្ដីការក្រសួងព័ត៌មាន អរគុណលោកគ្រូពេទ្យ អ្នកគ្រូពេទ្យស្អាតៗ និងក្រុមការងារក្រសួង ទាំងអស់គ្នា ចំពោះការយកចិត្តទុកដាក់ និង ការស្រឡាញ់ ទោះហត់យ៉ាងណាក៏នៅតែរួសរាយរាក់ទាក់ គួរឲ្យគោរព។
២/. លោក ខេមរ:សិរីមន្ត :

ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវិដ១៩ លើកទីមួយរួចហើយបាទ
សូមបញ្ជាក់ផងដែរថា ក្រៅតែពីលោក ខេមរ: សិរីមន្ត និងអ្នកនាង ឱក សុគន្ធកញ្ញា ក៏មានសិល្បករ សិល្បការិនី និងអ្នកសិល្ប:ចាស់ ក្មេងជាច្រើននាក់ទៀតផង ដែលៗទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ មានជាអាទិ៍ កូនប្រុសទាំងបីរបស់លោកព្រាបសុវត្ថិ អ្នកនាង ចនចន្ទ័ លក្ខណា យាយយ៉យ នាយកុយ នាយក្រឹម ព្រមទាំងតារាសម្តែងជាច្រើនរូបផ្សេងទៀត៕