ក្ដៅៗ ឯកឧត្ដម ឃួង ស្រេង អញ្ជើញចុះពិនិត្យវិទ្យាល័យ ជា ស៊ីម សាមគ្គី ដើម្បីដាក់ជាកន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩

//s9.kh1.co/50/507d684e558ebd3104dac8d184ac837a82a0f64c.jpg
សង្គម

 ០៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យទីតាំងវិទ្យាល័យ ជា សុីម សាមគ្គី ដើម្បីយកធ្វើជាកន្លែងសម្រាកព្យាបាលអ្នកមានជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក

ភ្នំពេញ៖ ខណៈបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែទទួលរងនូវការរីករាលដាលជំងឺកូវីដ១៩ យ៉ាងខ្លាំង ដោយករណីឆ្លងប្រចាំថ្ងៃហាក់បន្ដកើនឡើងជាលំដាប់ ដែលបណ្ដាលឱ្យទីតាំងសម្រាប់ដាក់សម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័កចាប់ផ្តើមមានកំណត់។
ដូចនេះហើយ នាវេលាថ្ងៃត្រង់ថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យទីតាំងវិទ្យាល័យ ជា សុីម សាមគ្គី ដើម្បីយកធ្វើជាកន្លែងសម្រាកព្យាបាលអ្នកមានជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក ដោយក្នុងនោះរដ្ឋបាលរាជធានីភំ្នពេញបានរៀបចំយកចំនួន៣អគារ​ ស្មើនឹង៣៤បន្ទប់ក្នុងមួយបន្ទប់ដាក់បានចំនួន៧នាក់៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកឧត្ដម ឃួង ស្រេង កំពុងចុះត្រួតពិនិត្យ 
ឯកឧត្ដម ឃួង ស្រេង កំពុងចុះត្រួតពិនិត្យ 
ឯកឧត្ដម ឃួង ស្រេង កំពុងចុះត្រួតពិនិត្យ 
ឯកឧត្ដម ឃួង ស្រេង កំពុងចុះត្រួតពិនិត្យ 
ឯកឧត្ដម ឃួង ស្រេង កំពុងចុះត្រួតពិនិត្យ 
ឯកឧត្ដម ឃួង ស្រេង កំពុងចុះត្រួតពិនិត្យ 
ឯកឧត្ដម ឃួង ស្រេង កំពុងចុះត្រួតពិនិត្យ 
ឯកឧត្ដម ឃួង ស្រេង កំពុងចុះត្រួតពិនិត្យ 
ឯកឧត្ដម ឃួង ស្រេង កំពុងចុះត្រួតពិនិត្យ 
ឯកឧត្ដម ឃួង ស្រេង កំពុងចុះត្រួតពិនិត្យ 

ប្រភពរដ្ឋបាលរាជធានីភ្នំពេញ

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T