ថ្មីៗនេះ ខណៈរកឃើញ អ្នកឆ្លងជំងឺកូវីដកាន់តែច្រើនឡើង លោកជំទាវ​ ឱ​ វណ្ណឌីន បានសម្តែង ការព្រួយបារម្ភយ៉ាងដូច្នេះ ថា…

//s9.kh1.co/1c/1c7f216d1763f486fb0f3aaff80346aa3221cde5.jpg
សង្គម

 ០៩-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយឃើញ ការរីករាលដាលឆ្លង កាន់តែធំឡើងៗនោះ ថ្មីៗនេះ លោកជំទាវ​ ឱ​ វណ្ណឌីន បានមានប្រសាសន៍ ព្រួយបារម្ភ យ៉ាងដូច្នេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរ គ្រប់គ្នា បានដឹងរួចមកហើយថា ប្រទេសកម្ពុជា ជាពិសេស រាជធានីភ្នំពេញ បាននឹងកំពុង ជួបប្រទះ ការរីករាលដាលឆ្លងជំងឺកូវីដ​១៩នេះ កាន់តែខ្លាំងឡើងៗពី មួយថ្ងៃទៅមួយថ្ងៃ ដែលចំនួន អ្នករកឃើញនោះ ភាគច្រើន ជាអាជីវករ កម្មកររោងចក្រ ឫអ្នកពាក់ព័ន្ធនឹង ក្រុមមនុស្សទាំងពីរនេះ ដោយផ្ទាល់ និងប្រយោល ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលដែលកម្ពុជា កំពុងជួបប្រទះបញ្ហានេះ  លោកជំទាវ​ ឱ​ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បានសម្តែង ការព្រួយបារម្ភ យ៉ាងខ្លាំង ទាំំងយប់អាធ្រាតកាលពីថ្ងៃទី ០៨ មេសា ២០២១ ឆ្លងចូលថ្ងៃទី ០៩ មេសា ២០២១ ដោយភ្ជាប់នឹងសារ ដែលបង្ហាញពី អារម្មណ៍ពិតៗតែម្តង។ គួរបន្ថែមថា សារនោះ ត្រូវបានទម្លាយដោយ គ្រូពេទ្យស្រីម្នាក់ ដែលខ្លួនបានកោតសរសើរពី ទំហំទឹកចិត្ត ជាមេដឹកនាំម្នាក់ ក្នុងវិស័យសុខាភិបាលនេះផ្ទាល់ ដែលជារនាំងយ៉ាងធំ ក្នុងការចូលរួមការពារ ការរីករាលដាលនេះ យ៉ាងសកម្ម។

គួរបញ្ជាក់ផងដែរថា ខ្លឹមសារនៅក្នុងសារនោះ គឺជា ការនិយាយរៀបរាប់ របស់លោកជំទាវ​ ឱ​ វណ្ណឌីន ក្នុងបណ្តាញសង្គមតេឡេក្រាម យ៉ាងដូច្នេះថា ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T