ឡូយមួយឈុតម៉ង! Samsung Galaxy A72 និង Galaxy A52 ថាមពលថ្មធំ អេក្រង់ធំ កាមេរ៉ាថតច្បាស់ (ទាំងរូប & វីដេអូ) និងមានអាវក្រោះការពារជម្រាបទឹក!

//s9.kh1.co/6b/6be3068aeff185f356d51a1c56da1080f9bd7567.jpg
បច្ចេកវិទ្យា

 ០៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន សាមសុង នឹងផ្តល់ជូនគ្រប់ជម្រើសទៅតាមតម្រូវការរបស់អតិថិជនទាំងអស់។ ជាមួយនឹង Samsung Galaxy A72 និង Galaxy A52 ស្រឡាយត្រកូល A ដែលទើបតែចេញលក់កាលពីពេលថ្មីៗនេះ គឺពិតជាមានរាល់ចំណុចទាំងអស់ខាងលើនេះ និងមានការពេញនិយមភ្លូកទឹកភ្លូកដីខ្លាំងណាស់។

ភ្នំពេញ៖ សម័យឥឡូវនេះ កាន់ទូរស័ព្ទស្មាតហ្វូនដែលមានរាងស្អាតទាក់ទាញ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ សំខាន់ត្រង់ថាទូរស័ព្ទនោះថតរូប វីដេអូច្បាស់ មានប្រព័ន្ធការពារជម្រាបទឹក ប្រព័ន្ធដោះសោដោយស្កេនខ្ចៅដៃលើអេក្រង់ មានថាមពលថ្មធំ មានអេក្រង់ធំច្បាស់ មានតម្លៃសមរម្យ និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ ជាមួយនឹងការធានាត្រឹមត្រូវពីក្រុមហ៊ុន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៅរកទិញនៅឯណាបាន? ហាងណាមានលក់? បើគិតចំណុចរៀបរាប់ខាងលើនេះ ដឹងតែមិនមែនជាទូរស័ព្ទធម្មតាទេមើលទៅនោះ? ប៉ុន្តែក្រុមហ៊ុន សាមសុង អាចធ្វើបាន។ ក្រុមហ៊ុន សាមសុង នឹងផ្តល់ជូនគ្រប់ជម្រើសទៅតាមតម្រូវការរបស់អតិថិជនទាំងអស់។ ជាមួយនឹង Samsung Galaxy A72 និង Galaxy A52 ស្រឡាយត្រកូល A ដែលទើបតែចេញលក់កាលពីពេលថ្មីៗនេះ គឺពិតជាមានរាល់ចំណុចទាំងអស់ខាងលើនេះ និងមានការពេញនិយមភ្លូកទឹកភ្លូកដីខ្លាំងណាស់។ 

ស្មាតហ្វូន សាមសុង
ស្មាតហ្វូន សាមសុង

បញ្ជាក់ផងដែរថា Samsung Galaxy A72 និង Galaxy A52 ពិតជាល្អស័ក្តិសមសម្រាប់អតិថិជនទាំងអស់ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូប ឬវីដេអូស្អាតៗ សម្រាប់អ្នកដែលប្រើប្រាស់ស្មាតហ្វូនច្រើនម៉ោង និងសម្រាប់អតិថិជនដែលចូលចិត្តអេក្រង់ធំដែលភ្លឺច្បាស់។ 

និយាយទៅ Samsung Galaxy A72 និង Galaxy A52 ជាស្មាតហ្វូនត្រកូល A ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានតម្លៃសមរម្យជាទីបំផុត ដែលមិនអាចរកបានបើធៀបនឹងផលិតផលស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែលនៅលើទីផ្សារ គិតតែម្តងបាន។ 

ខាងក្រោមនេះ ជាលក្ខណៈពិសេសខ្លាំងរបស់ Samsung Galaxy A72 និង Galaxy A52 ដែលអាចឱ្យអ្នកទទួលយករសជាតិថ្មីប្លែកបានដូចជា៖

* Samsung Galaxy A72

- អេក្រង់៖ 6.7” / FHD+ / Super AMOLED-Infinity-O / 90 Hz Refresh rate

- មេម៉ូរី៖ 8 GB RAM / 256 GB ROM (បន្ថែមក្រៅបាន 1TB)

- ល្បឿនដំណើរការ៖ Snapdragon 720G

- កាមេរ៉ាក្រោយ ៤ គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 8 MP (Tele) / 5 MP (Macro)

- កាមេរ៉ាមុខ ១ គ្រាប់៖ 32 MP

- ថាមពលថ្ម៖ 5000 mAh (សាកថ្មល្បឿនលឿន 25W)

- អាវក្រោះការពារទឹក៖ IP67

- សុវត្ថិភាពដោះសោ៖ ស្កេនខ្ចៅដៃលើអេក្រង់

- ពណ៌ ៤ ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ

- តម្លៃ៖ $ 469

ស្មាតហ្វូន សាមសុង
ស្មាតហ្វូន សាមសុង

* Samsung Galaxy A52

- អេក្រង់៖ 6.5” / FHD+ / Super AMOLED-Infinity-O / 90 Hz Refresh rate

- មេម៉ូរី៖ 8 GB RAM / 128 GB ROM (បន្ថែមក្រៅបាន 1TB)

- ល្បឿនដំណើរការ៖ Snapdragon 720G

- កាមេរ៉ាក្រោយ ៤ គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 5 MP (Depth) / 5 MP (Macro)

- កាមេរ៉ាមុខ ១ គ្រាប់៖ 32 MP

- ថាមពលថ្ម៖ 4500 mAh (សាកថ្មល្បឿនលឿន 25W)

- អាវក្រោះការពារទឹក៖ IP67

- សុវត្ថិភាពដោះសោ៖ ស្កេនខ្ចៅដៃលើអេក្រង់

- ពណ៌ ៤ ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ

- តម្លៃ៖ $ 359

ប៉ុណ្ណឹងចង់បានអីទៀត តោះឆ្លៀតទិញ១ ទិញ២ គ្រឿងឱ្យខ្លួនឯងផង និងអ្នកផ្ទះផងទៅ។ 

ស្មាតហ្វូន សាមសុង
ស្មាតហ្វូន សាមសុង

សាមសុង ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) សាមសុង ជាទីទុកចិត្តបំផុត៕

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ។

ស្មាតហ្វូន សាមសុង
ស្មាតហ្វូន សាមសុង
ស្មាតហ្វូន សាមសុង
ស្មាតហ្វូន សាមសុង
ស្មាតហ្វូន សាមសុង
ស្មាតហ្វូន សាមសុង
ស្មាតហ្វូន សាមសុង
ស្មាតហ្វូន សាមសុង
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T