ដើម្បីបន្ថយភាពកកស្ទះ ខណៈពេលជួសជុល ស្ពានច្បារអំពៅ ពេលនេះ សាលារាជធានីភ្នំពេញ សម្រេចអនុញ្ញាតឲ្យ...

//s9.kh1.co/00/002ccab39d95cc23e35ba789cf75b3881a0fc3aa.jpg
សង្គម

 ០៩-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ដោយមើលឃើញ ពីការកកស្ទះយ៉ាងខ្លាំង ពេលនេះ សាលារាជធានីភ្នំពេញ សម្រេចចិត្តដាក់សាឡាងចម្លងយានយន្ត ក្នងពេល ៣ថ្ងៃ

រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីយប់ ថ្ងៃទី ០៧ មេសា ២០២១ សាលារាជធានីភ្នំពេញ បានដាក់ចេញ នូវសេចក្តីប្រកាស ជូនបងប្អូនសាធារណជន ឲ្យបានដឹង ពី ការបិទការធ្វើដំណើរ លើស្ពានច្បារអំពៅ ក្នុងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពី ថ្ងៃទី ០៨ មេសា ២០២១ នេះតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ កាលពីយប់មិញនេះ បានបង្កភាពភ្ញាក់ផ្អើល ដល់បងប្អូនមហាជន ជាខ្លាំង ក្រោយពេល ឃើញទិដ្ឋភាពកកស្ទះចរាចរណ៍ នៅច្បារអំពៅ យ៉ាងណែនណាន់ តាន់តាប់ ខណៈពេលកៀក នឹងវេលាម៉ោង២០យប់ ទៅហើយ។

គួរបញ្ជាក់ផងដែរថា ដោយសារតែ មើលឃើញពី ផលលំបាកនេះ សាលារាជធានីភ្នំពេញ ក៏បានប្រកាសដាក់សាឡាង ចម្លងយានយន្តចេញពី កោះនរា ទៅកោះពេជ្រ ដើម្បីរំដោះ ការកកស្ទះចរាចរណ៍មួយផ្នែក ពេញពីច្បារអំពៅ។ គួរបន្ថែមថា នេះបើយោងតាមសម្តីរបស់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី កាលពីយប់ថ្ងៃទី ០៨ មេសា ២០២១ ថ្មីៗនេះ ដែលមានប្រសាសន៍បញ្ជាក់ យ៉ាងដូច្នេះថា ៖

នៅថ្ងៃទី៩មេសាស្អែកនេះ ការដ្ឋាន ជួសជុលស្ពានព្រះមុនីវង្សចាស់ក៏ត្រូវអ៊ុតកៅស៊ូដែរ។ ក្នុងនោះគេមិន អាច ផ្អាកការដ្ឋានដោយធ្វើតែពេលថ្ងៃ ឬក៏ធ្វើតែពេលយប់បានឡើយ ព្រោះនៅលើស្ពានដែលឈូសឆាយកៅស៊ូចាស់នោះ ក៏មិនអាច បើក ឲ្យចរាចរណ៍ឆ្លងកាត់បានឡើយ។ ដូច្នេះ មានតែមន្ត្រីជំនាញយើង ខិតខំធ្វើយ៉ាងណាឲ្យការដ្ឋាន នេះ រួចរាល់ តាមការគ្រោងទុក ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែមេសានេះ៕

លោក ម៉េត មាសភក្តី

ប្រភព ៖ Freshnews 

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ  តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T