នគរបាល ដែលបាញ់ជនបែកថ្នាំ កាន់កាំបិតដេញតាមចាក់ខ្លួន ពេលនេះ ដោះលែង ឲ្យមានសេរីភាពវិញហើយ

//s9.kh1.co/41/41f1a929a6339ae579392f2927bd1689a7c3859a.jpg
សង្គម

 ០៨-មេសា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

នគរបាល ដែលបាញ់ជនបែកថ្នាំ កាន់កាំបិតដេញចាក់ខ្លួន ពេលនេះ ដោះលែងឲ្យមានសេរីភាពវិញហើយ

ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២១ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការដោះលែងមន្ដ្រីនគរបាលឈ្មោះ ភឿន ភិរៈ ឲ្យមានសេរីភាពឡើងវិញ ពាក់ព័ន្ធការផ្ទុះអាវុធបណ្ដាលឲ្យជនញៀនថ្នាំម្នាក់ស្លាប់ ព្រោះរូបគាត់ ធ្វើដើម្បីការពារខ្លួនប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលសំណុំរឿងពី មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងឈ្មោះ ភឿង ភិរៈ បានបាញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ក្រោយពីបានសាកសួរលើឈ្មោះ សឿង ភិរៈ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារ បានឲ្យឃើញថា រូបលោក ធ្វើដើម្បីការពារខ្លួន ដូច្នេះពេលនេះ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការដោះលែងមន្ដ្រីនគរបាលឈ្មោះ ភឿន ភិរៈ ឲ្យមានសេរីភាពឡើងវិញហើយ៕

សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
មន្ដ្រីនគរបាលឈ្មោះ ភឿន ភិរៈ 
មន្ដ្រីនគរបាលឈ្មោះ ភឿន ភិរៈ 
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T