រកឃើញ​ករណីវិជ្ជមានកូវីដ១៩ នៅក្លិប Snooker ក្នុងសង្កាត់បឹងកេងកង៣ អ្នកធ្លាប់ចូលទីនោះ សូមប្រញាប់ទៅធ្វើតេស្ត

//s9.kh1.co/1b/1b6c443b287d30554dc394f3e8972594e740610b.jpg
សង្គម

 ០៨-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រកឃើញករណីវិជ្ជមានកូវីដ១៩ បានចូលទៅ ជេមីវ៉ាយស្នូកគ័រក្លិប (Jimmy white snooker club) ផ្លូវ ៣៦៩ សង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នារសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា រកឃើញករណីវិជ្ជមានកូវីដ១៩ នៅ ជេមីវ៉ាយស្នូកគ័រក្លិប (Jimmy white snooker club) ផ្លូវ ៣៦៩ សង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចនេះហើយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអំពាវនាវដល់បងប្អូនណាដែលមានចេញរោគសញ្ញា ឬមានអាការមិនស្រួលខ្លួន និងធ្លាប់បានចូលទីតាំងខាងលើ តាមពេលវេលាដែលបានកំណត់ សូមទៅធ្វើតេស្តនៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក​ ឬមណ្ឌលសុខភាពចាក់អង្រែ ឫមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬនៅមន្ទីរពេទ្យបង្អែកខេត្តដោយឥតគិតថ្លៃ និងពាក់ម៉ាស់ជាប្រចាំ។ ដោយឡែក ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល ១៤ថ្ងៃ រាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយឬទៅទីកន្លែងនោះ៕

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង

ប្រភពនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T