កូនទើប២ឆ្នាំ តារារ៉េប​ Cardi B ជះលុយរាប់ម៉ឺនដុល្លារទិញកាបូបប៊្រេនៗឲ្យកូនយួរលេង

//s9.kh1.co/60/60849725da6fd05e75d8467ec4cbbb5a84df6b7a.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ម៉ូតកាបូប និងគ្រឿងអលង្ការរបស់ កូនស្រីអាយុ 2 ឆ្នាំរបស់ Cardi B banធ្វើឱ្យមនុស្ស ស្រឡាំងកាំង ព្រោះតែតម្លៃសុទ្ធតែថ្លៃ។

បរទេស៖ ទោះបីមិនមែនជាមហាសេដ្ឋីដូច Kylie Jenner ក៏ពិតមែន ប៉ុន្តែបើនិយាយពីការលេងស្ទីលខ្លួន ការទិញសម្លៀកបំពាក់ម៉ាកប្រេ៊នថ្លៃៗ តារាចម្រៀងរ៉េប Cardi B ត្រូវបានគេកោតសរសើររាប់មិនអស់ ជាមួយការតុបតែងខ្លួនបែបប្លែករបស់នាង ជាពិសេសនោះ ស្ទាយរបស់កូនស្រីនាងត្រូវបានគេលើកមកនិយាយជារឿយៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីថ្មីៗនេះ តារាចម្រៀងរ៉េបវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានរាយការណ៍មកថា បានចំណាយប្រាក់រាប់ម៉ឺនដុល្លារឯណោះ ក្នុងការទិញគ្រឿងសម្ភារៈថ្លៃៗជាច្រើន ឲ្យកូនស្រីរបស់នាង ឈ្មោះថា Kulture កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

ដោយឡែក បើតាមរូបភាព ម្ចាស់បទ «WAP» រូបនេះ បានបង្ហាញម៉ូតកាបូបដៃជាច្រើន និងគ្រឿងអលង្ការប្រណីតបានរៀបចំយ៉ាងស្អាត។ បើក្រឡេកមើលដំបូងមនុស្សគ្រប់គ្នាគិតថានេះ វាជារបស់ Cardi ក៏ប៉ុន្តែធាតុពិតរបស់ទាំងអស់នេះ គឺទិញឲ្យកូនស្រីរបស់នាង ដែលមានអាយុត្រឹមតែ ២ ឆ្នាំនោះទេ។

ក្នុងនោះផងដែរ មានប្រ៊េនល្បីៗជាច្រើនមានដូចជា Chanel Givenchy Balenciaga និង Dior ជាដើម។ ជាពិសេសនោះ ចំនួនទឹកប្រាក់សរុបបានចំណាយលើកូនស្រីរបស់នាងម្តងៗ មានទៅដល់ ៤០ ម៉ឺនដុល្លារឯណោះ។ តារាស្រីរូបនេះក៏បានបានសារភាពផងដែរថា នាងបានទិញរបស់របរទាំងនេះ ឲ្យកូនស្រីរបស់នាង ច្រើនជាងនាងទិញឲ្យខ្លួនឯង៕

សូមទស្សនារូបភាពខាងក្រោម៖

Cardi B និងកូនស្រី 
Cardi B និងកូនស្រី 
Cardi B និងកូនស្រី 
Cardi B និងកូនស្រី 
Cardi B និងកូនស្រី 
Cardi B និងកូនស្រី 
កូនស្រី របស់ Cardi B 
កូនស្រី របស់ Cardi B 
កូនស្រី របស់ Cardi B 
កូនស្រី របស់ Cardi B 
កូនស្រី របស់ Cardi B 
កូនស្រី របស់ Cardi B 
កាបូបដែល Cardi B ទិញឲ្យកូនស្រី 
កាបូបដែល Cardi B ទិញឲ្យកូនស្រី 
កាបូបដែល Cardi B ទិញឲ្យកូនស្រី 
កាបូបដែល Cardi B ទិញឲ្យកូនស្រី 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T