គិតត្រឹមព្រឹកនេះ ករណីឆ្លងជំងឺកូវីដ-១៩ ចេញពីផ្សារអូឬស្សីកើនដល់ ១១១នាក់

//s9.kh1.co/10/10945be7bd36fda7cf1eb8d5b51e260348109c7b.jpg
សង្គម

 ០៨-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩នៅផ្សារអូរឬស្សី បានកើតឡើងដល់ ១១១នាក់ហើយ បើគិតត្រឹមព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។

ភ្នំពេញ៖ ករណីផ្ទុះឡើងជំងឺកូវីដ-១៩ ចេញផ្សារអូរឬស្សី បានចោទជាបញ្ហាថ្មីមួយទៀត សម្រាប់រាជធានីភ្នំពេញ ពោលគឺក្រោយតែពីការប្រកាសរកឃើញចំនួន ៦ករណីដំបូង លើអនុប្រធានផ្សារ អាជីវករ និងសន្ដិសុខផ្សារ កាលពី០២ ខែមេសា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩នៅផ្សារអូរឬស្សី បានកើតឡើងដល់ ១១១នាក់ហើយ បើគិតត្រឹមព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។

អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ សូមមេត្ដាទៅធ្វើតេស្ដនៅតាមទីតាំងដូចជា នៅវិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សាសុភមង្គល ឬមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ប្រភពពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩
ប្រភពពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T