កាន់តែបារម្ភ! កម្មការិនី២នាក់ មកពីរោងចក្រខុសគ្នា បានត្រូវរកឃើញឆ្លងជំងឺកូវីដ-១៩

//s9.kh1.co/c6/c6197826241d6cde3f409643b5c725d47928d498.jpg
សង្គម

 ០៨-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ព្រួយបារម្ភកាន់តែខ្លាំងឡើង ក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បញ្ជាក់ថា កម្មការិនី២រូបទៀតហើយ ត្រូវរកឃើញឆ្លងកូវីដ

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងសេចក្តីជូនដំណឹង របស់ សាលារាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ ដែលបានរាយឈ្មោះ បុគ្គលដែល បានត្រូវរកឃើញវិជ្ជមានជំងឺកូវីដ១៩ ជាមួយគ្នានេះ គេកត់សម្គាល់ឃើញថា ភាគច្រើនគឺ មកពី រោងចក្រកាត់ដេរ ឌីន ហាន់ និង មួយភាគធំទៀតជា អាជីវករ ឫអ្នកពាក់ព័ន្ធ ក្នុងផ្សារអូរឫស្សី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្វីដែលកាន់តែបារម្ភខ្លាំងនោះ គឺ កម្មការិនី ២រូបទៀតហើយ ត្រូវរកឃើញវិជ្ជមានកូវីដ១៩ លើសពីនេះទៅទៀត អ្នកទាំងពីរ មកពីរោងចក្រខុសគ្នា និងខុសពីរោងចក្ររៀបរាប់ខាងលើ ថែមទៀត។

គួរបញ្ជាក់ថា ក្នុងចំណោម អ្នកឆ្លងសរុបទាំង ១០៣នាក់ ក្នុងរាជធានីភ្នំពេញនេះ គេរកឃើញ កម្មការីមានអត្តសញ្ញាណនេះ បានឆ្លងកូវីដ១៩ ៖

១.អ្នកជំងឺលេខរៀង ២៤ ឈ្មោះ យ៉ុត ចាន់រី ភេទស្រី អាយុ៣៧ឆ្នាំ កម្មការិនីរោងចក្រ ឌី ឡាក់(ផ្លូវចោមចៅ) មានទីលំនៅបច្ចុប្បន្ន បន្ទប់ជួលនៅម្តុំ ផ្លូវចូលទៅពេទ្យសុខភាពមេត្រី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធន៍សែនជ័យ។

២.អ្នកជំងឺលេខរៀង ៥៥ ឈ្មោះ កឹម ផាន់ណា ភេទស្រី អាយុ៣៣ឆ្នាំ កម្មការិនីរោងចក្រ ម៉េង អៀង កាំកូស៊ីធី ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១០A ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T