រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យកាល់ម៉ែត្រ បានឱ្យដឹងថា មានអ្នកបច្ចេកទេសមន្ទីរពិសោធន៍ម្នាក់ បម្រើការងារនៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉ែត្រ ឈ្មោះ ប៊ុន ទិវា បានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅម៉ោង ១១៖៥៥ នាទីព្រឹក ក្នុងអាយុ៤៧ ឆ្នាំ ដោយសាររោគាពាធ។
ក្នុងនោះដែរ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា បុរសខាងលើ ឈ្មោះ ប៊ុន ទិវា អាយុ៤៩ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត្រ និង ជាម្ចាស់មន្ទីរពិសោធន៍មានជ័យ ថាលោកទទួលបានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ