រដ្ឋបាលខេត្តកែប សម្រេចហាមឃាត់ការធ្វើដំណើរនិង រមនីយដ្ឋានគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

//s9.kh1.co/b9/b966c13f2db7a41a539c9c54c01152d4b7d4ad83.jpg
សង្គម

 ០៨-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ដោយសារកំណើននៃការឆ្លងជំងឺកូវីដ១៩ បានកើនឡើងជាលំដាប់ ដូច្នេះរដ្ឋបាលខេត្តកែប បានប្រកាសលិខិតស្ដីពី ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងខេត្តកែប ជាបណ្ដោះអាសន្ន។

កំពត៖ កាលពីថ្មីៗនេះ រដ្ឋបាលខេត្តកែប បានប្រកាសលិខិតស្ដីពី ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងខេត្តកែប ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅខេត្តកែបពេលនេះ គឺត្រូវបានបិទជាបណ្តោះអាសន្ននូវការធ្វើដំណើរចូលក្នុងតំបន់ភូមិសាស្ត្រខេត្តកែប បិទរមនីយដ្ឋានធម្មជាតិ រួមទាំងកែច្នៃគ្រប់ប្រភេទទាំងអស់ ក្រៅពីនេះក៏នៅតែមានអាជីវកម្មពេលរាត្រី ដូចជាភោជនីដ្ឋាន  រទះលក់ចល័ត ហាងទំនិញគ្រប់ប្រភេទ ចាប់ពីម៉ោង​ ២០ៈ០០នាទីដល់ម៉ោង ០៥ៈ០០នាទីជាកំហិតនិង សកម្មភាពផ្សេងៗ ដែលមានជួបជុំគ្នាមានសភាពអ៊ូអរ នៅតាមគេហដ្ឋាន កន្លែងធ្វើការនិង ក្រុមហ៊ុនឯកជន ចាប់ពីថ្ងៃ ០៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

យ៉ាងណាមិញ នៅមានករណីលើកលែងច្រើនករណីដូចជា ចំពោះការជួបលក្ខណៈគ្រួសារដែលរស់នៅគេហដ្ឋានជាមួយគ្នាឬ រៀបចំបុណ្យសព ដោយត្រូវកម្រិតមិនឲ្យជួបជុំក្នុងលក្ខណៈទ្រង់ទ្រាយធំឡើយនិង ការជួបជុំរបស់ក្រសួងសុខាភិបាលនិង អាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងតែបំពេញភារកិច្ចផងដែរ៕

បើចង់ជ្រាបច្បាស់នូវព័ត៍មានលម្អិតសូមចូលទស្សនាលិខិតដែលបានចេញដោយរដ្ឋបាលខេត្តកែបខាងក្រោម៖

លិខិតដែលបានចេញដោយរដ្ឋបាលខេត្តកែប
លិខិតដែលបានចេញដោយរដ្ឋបាលខេត្តកែប
លិខិតដែលបានចេញដោយរដ្ឋបាលខេត្តកែប
លិខិតដែលបានចេញដោយរដ្ឋបាលខេត្តកែប
លិខិតដែលបានចេញដោយរដ្ឋបាលខេត្តកែប
លិខិតដែលបានចេញដោយរដ្ឋបាលខេត្តកែប
លិខិតដែលបានចេញដោយរដ្ឋបាលខេត្តកែប
លិខិតដែលបានចេញដោយរដ្ឋបាលខេត្តកែប
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T