ទប់លែងជាប់! លឹម សាំងលី ផ្ទុះប្រតិកម្មខ្លាំង ក្រោយមានអ្នកកាត់ត ឈុតរបស់នាង​ ជា រ៉េត សារីតា

//s9.kh1.co/14/14036f094fd486d5863174837c2791e481ba3ce6.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អតីតបេក្ខភាព កញ្ញា លឹម សាំងលី ផ្ទុះប្រតិកម្មខ្លាំង យ៉ាងដូច្នេះ ក្រោយឃើញរូបខ្លួន ត្រូវបានអ្នកគាំទ្រ រ៉េត សារីតា ត្រូវបានកាត់ត

រាជធានីភ្នំពេញ ៖ ក្រោយពេល មានការផ្លាស់ប្តូរឈុតតំណាងជាតិ សម្រាប់ បវរកញ្ញា Miss Universe Cambodia កញ្ញា រ៉េត សារីតា ដែលត្រូវគ្រង ក្នុងការប្រកួតសម្រស់ថ្នាក់ពិភពលោក Miss Universe 2020 នៅរដ្ឋ Florida សហរដ្ឋអាមេរិក នៅក្នុងពេលដ៏ខ្លីនេះ ស្រាប់តែ អ្នកគាំទ្រ ឆាប់ៗកាត់ត រូបកញ្ញា ជាមួយនឹងឈុតថ្មីនោះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែផ្ទុយទៅវិញ អតីតបេក្ខភាពបវរកញ្ញា Miss Universe Cambodia អ្នកនាង លឹម សាំងលី បានសម្តែងភាពមិនពេញចិត្ត ពេលត្រូវ អ្នកគាំទ្រ បានកាត់តរូបខ្លួន ជាម្ចាស់ឈុតដើម ជំនួសមកវិញ នៅមុខមាត់ របស់ កញ្ញា រ៉េត សារីតា បែបនេះ គួរបន្ថែមថា ឈុតថ្មីមានឈ្មោះថា <ឈុតទេពរួបរួម> ជាឈុត ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួត Miss Universe Cambodia 2020 កាលកន្លងទៅនេះ ។

គួរបញ្ជាក់ថា នេះយោងតាម វីដេអូរបស់អតីតបេក្ខភាព ដែលបានបង្ហោះក្នុង បណ្តាញសង្គម TikTok បានប្រាប់ឲ្យដឹងថា 

ខ្លួនមិនសប្បាយចិត្តទាល់តែសោះ ពេលខ្លួន ឃើញរូបដើមខ្លួន ត្រូវជំនួសដោយ មុខមាត់ អ្នកផ្សេង មិនតែប៉ុណ្ណោះ រូបនាងបានបន្តថា បងប្អូនកុំប្រញាប់ កាត់តអី មិនយូរទេ បន្តិចទៅ ក្រុមការងារ នឹងធ្វើការកែសម្រួលសាជាថ្មី លើសពីនេះទៅទៀត ក្រុមការងារនឹង បង្ហោះជាសាធារណៈ នៅពេលរៀបចំរួចរាល់។ ជាមួយគ្នានេះ អ្នកនាង ទទូចឲ្យ បងប្អូនដែលមាន រូបថតកាត់ត មេត្តាលុបចោល ព្រោះសូមគិតគូរពី សិទ្ធិបុគ្គលជាសាមីដើម និងសិទ្ធបុគ្គលជំនួសនោះ ផង៕

លឹម សាំងលី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង លឹម សាំងលី
អ្នកនាង លឹម សាំងលី
អ្នកនាង លឹម សាំងលី
អ្នកនាង លឹម សាំងលី
អ្នកនាង លឹម សាំងលី
អ្នកនាង លឹម សាំងលី
អ្នកនាង លឹម សាំងលី
អ្នកនាង លឹម សាំងលី
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
រ៉េត សារីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T