ហានិភ័យ! អ្នកធ្លាប់ចូលហាងបាយមួយនេះ នៅខណ្ឌទួលគោក បើមានអាការមិនស្រួល ត្រូវទៅធ្វើតេស្ដជាបន្ទាន់

//s9.kh1.co/9b/9b7817349e3f62188de1e9df2e1d9ebd5427e4b3.jpg
សង្គម

 ០៨-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលបានទៅហូបអាហារ ឬមានទំនាក់ទំនងជាប្រចាំជាមួយបុគ្គលិក នៅហាងបាយ អ័រគីដេ ខណ្ឌទួលគោក សូមទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ ប្រសិនមានអាការសង្ស័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលបានទៅហូបអាហារ ឬមានទំនាក់ទំនងជាប្រចាំជាមួយបុគ្គលិក នៅហាងបាយ អ័រគីដេ ផ្លូវលេខ ១៥០ សង្កាត់​ផ្សារដេប៉ូ១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១​ សូមទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ ឱ្យបានលឿនបំផុត ប្រសិនមានអាការសង្ស័យ ព្រោះអ្នកជំងឺកូវីដ១៩ ធ្វើការនៅក្នុងហាងបាយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា ទីតាំងដែលបងប្អូនអាចទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ បាន រួមមាននៅវិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។ ដោយឡែក អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

  ហាងបាយ អ័រគីដេ
  ហាងបាយ អ័រគីដេ

ប្រភព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T