បុរសជនជាតិខ្មែរចំនួន ០២នាក់ទៀតហើយ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​

//s9.kh1.co/c4/c40fd6ed3cffea7217feda2d756668de20f9b59f.jpg
សង្គម

 ០៨-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសជនជាតិខ្មែរចំនួន ០២នាក់ទៀតហើយ ៦៨ឆ្នាំ​ និងបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ​បានឱ្យដឹងថា មានបុរសជាជនជាតិខ្មែរពីរនាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ក្នុងនោះដែរ បុរសម្នាក់វ័យ​៦៨ឆ្នាំ បានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ពីមន្ទីរពិសោធន៍ជាតិសុខសាធារណៈ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅម៉ោង ១៖៣០ នាទីរំលងអាធ្រាត ហើយបានទទួលមរណភាព នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១៖៤០ នាទីរំលងអាធ្រាត តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបញ្ជាក់ថា៖ បុរសវ័យ៦៨ ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារតែវិបតិ្តផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩។

រី​ឯបុរសម្នាក់ទៀត វ័យ៤៩ ឆ្នាំ បានស្លាប់ថ្ងៃទី០៧​ ខែមេសា ឆ្នាំ ២០២១ វេលា ម៉ោង ១១៖៥៥ នាទី ដោយសារតែអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរការវិវត្តិជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរ។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បញ្ជាក់ថា បុរសវ័យ៤៩ ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និង រលាកសួតទាំងសងខាងធ្ងន់អធ្ងរ ដោយសារវីរុសកូវីដ១៩៕

សូមអានសេចក្តីប្រកាសព័ត៍មានពិស្តារខាងក្រោម៖

សេចក្តីប្រកាសព័ត៍មានពិស្តារ
សេចក្តីប្រកាសព័ត៍មានពិស្តារ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T