បន្ទាន់! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទចរាចរ ស្ពានព្រះមុនីវង្សចាស់រយ:ពេល៣ថ្ងៃ ដោយសារតែ…

//s9.kh1.co/79/794aa7904b8842a157e843699f305501d071e6b8.png
សង្គម

 ០៨-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរនៅលើស្ពានព្រះមុនីវង្សចាស់ ដើម្បីសម្រួលដល់ការងារអ៊ុតកៅស៊ូ

ភ្នំពេញ: យោងទៅតាមសេចក្តីជូនដំណឹងលេខ០២៦/២១.សជណ របស់រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងជម្រាបជូនដល់សាធារណជន ស្តីពីការពង្វាងចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់ ដែលត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើស្ពានព្រះមុនីវង្សចាស់ចំនួនបីថ្ងៃ ដោយហេតុថា បន្ទាប់ពីបានបញ្ចប់ការជួសជុលនូវកម្រាលថ្មើរជើង ព្រមទាំងបង្កាន់ដៃស្ពានរួចមក នៅពេលបច្ចុប្បន្ននេះ និងបន្តធ្វើការរៀបចំផ្លាស់ប្តូរបង្គោលភ្លើងថ្មី យកកៅស៊ូចាស់ចេញ ផ្លាស់កៅស៊ូថ្មី ដោយការដ្ឋាន នឹងត្រូវចាប់ផ្តើមដំណើរការ ដែលទាមទារជាចំបាច់នូវការផ្អាកដំណើរការចរាចរណ៍ជាបណ្តោះអាសន្នរាប់ចាប់ពីម៉ោង ៨:០០ ព្រឹកថ្ងៃទី៨ មេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដើម្បីសម្រួលដល់ការធ្វើការងារក្នុងការដ្ឋានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចបានជម្រាបជូនដំណឹងដូចខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់មេត្តាទទួលជ្រាបដឹងជាព័ត៌មាន៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមអានសេចក្តីជូនដំណឹងដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖

សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T