គួរឲ្យព្រួយបារម្ភណាស់! ត្រឹមតែមួយថ្ងៃសោះ រកឃើញអ្នកឆ្លង ក្នុងរោងចក្រ និងផ្សារ មួយនេះ ដល់ទៅ...

//s9.kh1.co/f3/f3bd14287ea6c96c38cd8026a53af6ce3173cc8a.jpg
សង្គម

 ០៨-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កាលពេលថ្មីៗនេះ មហាជនហាក់ សម្តែងការព្រួយបារម្ភជាខ្លាំង ក្រោយពេល អាជ្ញាធរ ប្រកាសរកឃើញអ្នកឆ្លង ច្រើនឡើងក្នុងទីតាំងនេះ

រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ០៧ មេសា ២០២១ នេះ តាមរយៈការប្រាប់ឲ្យដឹង ពីអាជ្ញាធរមូលដ្ឋាន ក្នុងទីតាំង ដែលកំពុងផ្ទុះ ការឆ្លងរាតត្បាតនៃ ជំងឺកូវីដ១៩នេះ បានបញ្ជាក់ថា ត្រឹមតែរយៈពេលមួយថ្ងៃ អាជ្ញាធរ រកឃើញអ្នកឆ្លង ជាង១០០នាក់ ដែលអ្នកទាំំងនោះ ជាកម្មករ អាជីករ ឫអ្នកពាក់ព័ន្ធជាមួយ មនុស្សពីរក្រុមនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបន្ថែមថា ចំនួនអ្នកឆ្លង ក្នុងទីតាំង ផ្សារអូរឫស្សី និង រោងចក្រកាត់ដេរ ឌីន ហាន់ បានបន្តរកឃើញ ស្ទើរជារៀងរាល់ថ្ងៃ ដែលជា កតាលីករ ធ្វើឲ្យចំនួនអ្នកឆ្លង ក្នុងរាជធានីភ្នំពេញ មិនស្រកចុះបន្តិចសោះ។

គួរបន្ថែមថា នេះបើតាមការបញ្ជាក់របស់ លោក មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ  បានបញ្ជាក់យ៉ាងច្បាស់ថា ៖

មួយយប់សោះ អាជីវករ និងសន្តិសុខ ផ្សារអូរឫស្សី ប្រមាណ ៥០នាក់ បានឆ្លងកូវីដ១៩ ទៅហើយ សរុបទាំងអស់ វិជ្ជមានជាង ១០០នាក់ 

លោក ម៉េត មាសភក្តី

មួយវិញទៀត នេះបើតាមការអះអាង របស់លោក ម៉េង វិមានដារា អធិការនគរបាលខណ្ឌមានជ័យ បានសរសេររៀបក្នុងក្នុងបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា

អ្វីដែលខ្ញុំតក់ស្លុត និងព្រួយបារម្ភបំផុតនោះ គឺ កម្មការរោងចក្រ ឌីន ហាន់ ដែលស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ! គិតមកម៉ោងនេះ គឺរកឃើញអ្នកវិជ្ជមាន ៥០នាក់ទៀតហើយ ខណៈដែលរោងចក្រនេះ មានកម្មករសរុប ២៥៦២នាក់៕

លោក ម៉េង វិមានដារា

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

ផ្សារអូរឫស្សី
ផ្សារអូរឫស្សី
រោងចក្រកាត់ដេរ ឌីន ហាន់
រោងចក្រកាត់ដេរ ឌីន ហាន់
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T