រកឃើញអ្នកជំងឺកូវីដ-១៩ម្នាក់ បានចូលធនាគារកាណាឌីយ៉ា សាខាទួលទំពូង

//s9.kh1.co/19/190bdf63cf86d8d01a6b7a413c1f637a44c122b8.jpg
សង្គម

 ០៨-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ម្នាក់ បានចូលធនាគារកាណាឌីយ៉ា សាខាទួលទំពូង កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ម្នាក់ ធ្លាប់បានចូលធនាគារកាណាឌីយ៉ា សាខាទួលទំពូង ដែលមានទីតាំងនៅផ្ទះលេខ១០៨ មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង១ ដល់ម៉ោង ៥រសៀល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ បន្ទាប់ពីបានចេញចូលធនាគារកាណាឌីយ៉ា ដូចពេលវេលា និងកាលបរិច្ឆេទខាងលើ សូមមេត្ដាទៅធ្វើតេស្ដនៅវិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ ឬមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ​។

ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង

ប្រភពនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T