មិន​សំឡឹង​ឃើញ​តែ​លុយ! មនុស្សមានគំនិត​វែងឆ្ងាយ នឹង​ពិចារ​ណា ៣ចំណុចនេះ​ មុននឹងជ្រើស​នរណា​​ម្នាក់ជាគូ

//s9.kh1.co/00/00e12ddbf3234897d86e9b32089c39bd294ff3e4.png
នារី

 ០៨-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្រលាញ់នរណាម្នាក់បើអ្នកមើលឃើញតែប្រយោជន៍ មើលឃើញតែលុយ និងទ្រព្យសម្បិត្តរបស់គេ មិនយូរទេ​អ្នកនឹង​បរាជ័យ​ពីស្នេហាមួយនោះ

ស្រលាញ់នរណាម្នាក់បើអ្នកមើលឃើញតែប្រយោជន៍ មើលឃើញតែលុយ និងទ្រព្យសម្បិត្តរបស់គេ មិនយូរទេ​អ្នកនឹង​បរាជ័យ​ពីស្នេហាមួយនោះ។ លុយកាក់គឺជារឿងធំសម្រាប់ដោះស្រាយជីវភាពរបស់នៅប្រចាំថ្ងៃ តែកុំដល់ថ្នាក់យក​លុយ​បិទមុខរហូតភ្លេចគិតមុខគិតក្រោយ លែងខ្វល់ពីសុភមង្គលខ្លួនឯងនៅថ្ងៃខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែបើអ្នកជាមនុស្សចេះគិតវែងឆ្ងាយ អ្នកប្រហែលជាគិតបីចំណុចនេះជាង ហើយចង់បានវាខ្លាំងជាងលុយផង​ក៏ថាបាន​៖​

១. ការស្រលាញ់ពិតប្រាកដ ហើយច្បាស់លាស់

រូបតំណាង
រូបតំណាង

គ្មានអី្វប្លែកទេទាំងគេទាំងយើង ឲ្យតែស្រលាញ់គ្នាគឺទាមទាឲ្យដៃគូរស្មោះត្រង់មួយនឹងមួយជាមួយអ្នក នេះជារឿង​ទូទៅ​ហើយ។ តែមិនមែនអ្នកណាៗក៏ទទួលបានភាពស្មោះត្រង់ពីដៃគូរនោះទេ ដូចនេះហើយភាពច្បាស់លាស់​គឺជា​រឿង​ចាំបាច់បំផុតសម្រាប់ដៃគូរ។

២. ជាមនុស្សដែលគេតែងតែគិតដល់មុនគេ

រូបតំណាង
រូបតំណាង

ពេលយើងទទួលបានអារម្មណ៍ថាកក់ក្ដៅពីដៃគូ នោះជីវិតអ្នកហាក់មានក្ដីសុខកើតឡើងទ្វេដង។បើគាត់ពិតជាស្រលាញ់អ្នកមែន គាត់តែងគិតដល់អ្នកមុនគេព្រោះថាអ្នកជាមនុស្សពិសេសជាងគេនោះអី។ តែកុំភ្លេចថាមនុស្សបែបនេះមិនងាយរកបាននោះទេណា តែបើបានជួបគាត់ហើយថែរក្សារគាត់ឲ្យបានល្អ ជៀសវាង​សោកស្ដាយនូវថ្ងៃណាមួយ។

៣. មនុស្សដែលអ្នកគិតថាសក្តិសមជាមួយអ្នក

រូបតំណាង
រូបតំណាង

ជាគូរស្នេហ៍ដែលគ្រប់គ្នាមើលមកច្រណែន ថាមើលមានក្ដីសុខយ៉ាងណាទៅ? ស្វែងរកអ្នកណាម្នាក់ដែលមាន​អ្វីដែល​ស្រដៀង ឬប្រហាក់ហែលហ្នឹងអ្នក ទាំងការរស់នៅ ចំណង់ចំណូចចិត្ត ការងារ ទ្រព្យធន អ្វីដែលសំខាន់នោះ​គាត់​ស្រលាញ់​អ្នក​តែម្នាក់ផងដែរ។

និយាយជារួមមកវិញ ស្រលាញ់អ្នកណាម្នាក់អ្នកគួរគម្បីរៀនសង្កេតពីចរិតលក្ខណៈរបស់ដៃគូ​ ព្យាយាមស្វែងយល់ពីគេ​ម្នាក់​ឲ្យបានច្រើន ស៊ើបប្រវត្តិគេឲ្យបានច្បាស់ កុំមើលឃើញតែលុយរបស់គេ ប្រយ័ត្នប៉ះចំប្ដីគេ ឬព្រាននារី អ្នកច្បាស់​ជា​​ស៊យធំមិនខានឡើយ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T