រដ្ឋបាលស្រុកបន្ទាយស្រី អនុញ្ញាតឱ្យបើកដំណើរ តូបលក់នំបញ្ចុក ភូមិព្រះដាក់ឡើងវិញ

//s9.kh1.co/4e/4e162586b5e86fcff94ccbd802ab2441958952c5.jpg
សង្គម

 ០៧-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលស្រុកបន្ទាយស្រី បានអនុញ្ញាតឲ្យបើកតូបលក់នំបញ្ចុក២កន្លែង និងបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្ទាប់ពីយកសំណាកទៅធ្វើតេស្តលើកទី២ អវិជ្ជមាន

សៀមរាប៖ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលស្រុកបន្ទាយស្រី នារសៀលថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១​ បានឱ្យដឹងថា​ រដ្ឋបាលស្រុក បានអនុញ្ញាតឲ្យបើកតូបលក់នំបញ្ចុក២កន្លែង និងបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្ទាប់ពីយកសំណាកទៅធ្វើតេស្តលើកទី២ អវិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅព្រឹកថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បានចុះបើកទីតាំងលក់នំបញ្ចុកចំនួន២កន្លែង និងបញ្ចប់ការធ្វើចិត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដោយនៅទីនេះធ្លាប់មានអ្នកវិជ្ជមានកូវីដ១៩ មកពិសារនំបញ្ចុក កាលពីថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១កន្លងមក ដោយក្នុងនោះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំក្រុមគ្រូពេទ្យផងដែរ។

ទោះបីយ៉ាងណាក៏ដោយ លោកអភិបាលក៏បានណែនាំដល់អ្នកពាក់ព័ន្ធទាំងនោះ ត្រូវបន្តតាមដានសុខភាពបន្ថែមទៀត ហើយប្រសិនបើមានអាការមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគនៅមណ្ឌលចត្តាឡីស័កសៀមរាបប្រញាប់ និងអនុវត្តវិធានការ «៣ការពារ ៣កុំ»​ ឱ្យបានខ្ជាប់ខ្ជួន៕

ទិដ្ឋភាពបើកតូបនំបញ្ចុកឡើងវិញ
ទិដ្ឋភាពបើកតូបនំបញ្ចុកឡើងវិញ
ទិដ្ឋភាពបើកតូបនំបញ្ចុកឡើងវិញ
ទិដ្ឋភាពបើកតូបនំបញ្ចុកឡើងវិញ
ទិដ្ឋភាពបើកតូបនំបញ្ចុកឡើងវិញ
ទិដ្ឋភាពបើកតូបនំបញ្ចុកឡើងវិញ
ទិដ្ឋភាពបើកតូបនំបញ្ចុកឡើងវិញ
ទិដ្ឋភាពបើកតូបនំបញ្ចុកឡើងវិញ
ទិដ្ឋភាពបើកតូបនំបញ្ចុកឡើងវិញ
ទិដ្ឋភាពបើកតូបនំបញ្ចុកឡើងវិញ
ទិដ្ឋភាពបើកតូបនំបញ្ចុកឡើងវិញ
ទិដ្ឋភាពបើកតូបនំបញ្ចុកឡើងវិញ
លិខិតអនុញ្ញាត
លិខិតអនុញ្ញាត

ប្រភពរដ្ឋបាលស្រុកបន្ទាយស្រី

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T