ធនាគារ ABA ត្រូវបានទទួលស្គាល់ជា « ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ ២០២១ » ពីទស្សនាវដ្តី Global Finance

//s9.kh1.co/81/81a1d503456761aa7420b98547f8097a813708bb.jpg
សង្គម

 ០៧-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ធនាគារ ABA ជាបុត្រសម្ព័ន្ធរបស់ធនាគារកាណាដា ត្រូវបានទទួលស្គាល់ជា « ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2021 » ពីទស្សនាវដ្តី Global Finance ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុល្បីល្បាញលំដាប់ពិភពលោក។ ការទទួលស្គាល់នេះ ទទួលបានប្រាំពីរឆ្នាំជាប់គ្នាពីទស្សនាវដ្តី Global Finance ។

ភ្នំពេញ៖ ធនាគារ ABA ជាបុត្រសម្ព័ន្ធរបស់ធនាគារកាណាដា ត្រូវបានទទួលស្គាល់ជា « ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2021 » ពីទស្សនាវដ្តី Global Finance ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុល្បីល្បាញលំដាប់ពិភពលោក។ ការទទួលស្គាល់នេះ ទទួលបានប្រាំពីរឆ្នាំជាប់គ្នាពីទស្សនាវដ្តី Global Finance ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពានរង្វាន់លំដាប់កំពូលមួយនេះ ត្រូវបានប្រគល់ឲ្យធនាគារ ABA សម្រាប់ការយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន ចំពោះតម្រូវការអតិថិជនរបស់ខ្លួន និងសម្រេចបានលទ្ធផលកាន់តែប្រសើរជារៀងរាល់ឆ្នាំ ខណៈពេលដែលកសាងគ្រឹះសម្រាប់ភាពជោគជ័យនាពេលអនាគត ទោះបីជាមានការរីករាលដាលវីរុសសកលក៏ដោយ។

ក្នុងការ​ជ្រើសរើសធនាគារកំពូលៗ ​និពន្ធ​នាយក​របស់​ទស្សនាវដ្តី ​ Global​ Finance​ ធ្វើការសម្រេចចិត្តផ្អែកលើ​ការ​ប្រឹក្សា​យ៉ាង​ល្អិតល្អន់ ​ជាមួយនឹង​អ្នកវិភាគ​ទូ​ទាំង​ពិភពលោក បានវាយតម្លៃធនាគារ ​ ABA នៅក្នុងលក្ខ​ខ​ន្តិ​ក​វត្ថុ​វិស័យផ្សេងៗជាច្រើន រួមមាន កំណើនទ្រព្យសកម្ម និងប្រាក់ចំណេញ ​ ការ​ពង្រីក​ភូមិសាស្ត្រ​អាជីវកម្ម ​នវានុវត្តន៍​ផលិតផល​ ព្រមទាំង​លក្ខ​ខ​ន្តិ​ក​ប្រធាន​វិស័យ​ រួម​មាន​ យោបល់​របស់​អ្នកវិភាគ​សមធន​ អ្នកវិភាគ​ចំណាត់ថ្នាក់​ឥណទាន​ និង​អ្នក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។​

ធនាគារ ABA ត្រូវបានទទួលស្គាល់ជា « ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ ២០២១ »
ធនាគារ ABA ត្រូវបានទទួលស្គាល់ជា « ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ ២០២១ »

ក្នុងចំណោមលទ្ធផលសម្រេចផ្សេងៗ ទស្សនាវដ្តី Global Finance បានកត់សម្គាល់នូវលទ្ធផលសម្រេចរបស់ធនាគារ ABA ក្នុងឆ្នាំ ២០២០ ដែលជួយឲ្យធនាគារទទួលបានប្រសិទ្ធនាមជាធនាគារឆ្នើមនេះ៖

-   ដាក់ឲ្យដំណើរការបណ្តាញទីតាំងស្វ័យសេវា ABA 24/7 ។ ដោយមានទីតាំងនៅតំបន់មានចរាចរណ៍មមាញឹក  ទីតាំងទាំងនេះអនុញ្ញាតឲ្យអតិថិជន ABA អាចដាក់ និងដកសាច់ប្រាក់ និងដាក់មូលប្បទានបត្រចេញដោយធនាគារណាមួយនៅកម្ពុជា និងចំណេញពេលវេលាដោយមិនបាច់អញ្ជើញទៅកាន់សាខា។

-   ដាក់ឲ្យដំណើរការមុខងារមានប្រយោជន៍ថ្មីៗជាច្រើន នៅក្នុងកម្មវិធី ABA Mobile ​រួមមាន កម្ចីភ្លាមៗ សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេសជាច្រើន សេវាផ្ទេរប្រាក់ Visa Direct  និងគណនីមានលេខពិសេស។

-   ដាក់ឲ្យដំណើរការកម្មវិធី PayWay Mobile ដែលអនុញ្ញាតឲ្យអាជីវកម្មគ្រប់ប្រភេទ អាចទទួលការទូទាត់បែបឌីជីថលជាប្រាក់ដុល្លារ និងប្រាក់រៀលពីអតិថិជនរបស់ខ្លួនដោយបង្កើតកូដ QR នៅលើទូរស័ព្ទ។

-   ដាក់ចេញនូវម៉ាស៊ីនស្វ័យសេវាជាច្រើន រួមមានម៉ាស៊ីនដកដាក់ប្រាក់ ម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដាក់មូលប្បទានបត្រ។

-   ជំរុញបណ្តាញទទួលទូទាត់តាមកូដ QR ទូទាំងប្រទេស។ ត្រឹមចុងឆ្នាំ ២០២០ ពាណិជ្ជករជាង ៦០,០០០ ទទួលការទូទាត់មិនប្រើសាច់ប្រាក់តាមរយៈមុខងារ ABA PAY នៅក្នុងកម្មវិធី ABA Mobile 

លោក Askhat Azhikhanov  នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖

« យើងខ្ញុំមានកិត្តិយសដែលទទួលបានពាន «ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ 2021» ពីទស្សនាវដ្តី Global Finance បន្ទាប់ពីឆ្នាំដែលពោរពេញដោយបញ្ហាប្រឈមបង្កឡើងដោយការរីករាលដាលវីរុស។ »

  ប្រសាសន៍លោក Askhat Azhikhanov

លោក Askhat Azhikhanov  មានប្រសាសន៍បន្ថែមទៀតថា៖

« នេះជាការបញ្ជាក់ពីគុណភាពសេវាកម្មរបស់ធនាគារយើងខ្ញុំ និងជំរុញឲ្យយើងខ្ញុំបន្តអភិវឌ្ឍផលិតផល និងដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងភាពប្រកួតប្រជែងសម្រាប់អតិថិជនរបស់ធនាគារ ដែលយើងខ្ញុំតែងតែងព្យាយាមឲ្យកាន់តែប្រសើរឡើងទៀត។ »

ប្រសាសន៍លោក Askhat Azhikhanov 

លោក​ Joseph​ D.​ Giarraputo​ នាយក​បោះផ្សាយ​ និង​និពន្ធ​នាយក​របស់​ Global​ Finance​ មានប្រសាសន៍ថា៖

« ធនាគារដើរតួនាទី​យ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចទូទាំងពិភពលោក។ ធនាគារទទួលពានរង្វាន់ឆ្នើម ដូចជាធនាគារ ABA ជាធនាគារមួយដែលត្រូវបានទទួលស្គាល់ជាធនាគារនាំមុខក្នុងការស្តារកំណើន និងបង្ហាញផ្លូវឆ្ពោះទៅមុខ។ ការវាយតម្លៃឆ្នាំនេះកាន់តែមានសារៈសំខាន់ និងមានតម្លៃជាងពេលណាៗក្នុងប្រវត្តិសាស្ត្រ ២៨ ឆ្នាំ បើគិតពីលក្ខខណ្ឌសេដ្ឋកិច្ចមិនធ្លាប់មានពីមុន ដែលបង្កដោយការរីករាលដាលវីរុសសកល។ »

ប្រសាសន៍លោក Joseph​D.​ Giarraputo 

អំពី​ទស្សនាវដ្តី ​ Global​ Finance

Global​ Finance​ គឺជា​ទស្សនាវដ្តី​ចេញផ្សាយ​ប្រចាំខែ ​ ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ១៩៨៧​ និងមានចរាចរណ៍ចំនួន ៥០,០០០ ច្បាប់ និងមានអ្នកអាននៅ ១៨៩ ប្រទេស។​ អ្នក​អាន​ទស្សនាវដ្តី​ Global​ Finance​ រួម​មាន​ មន្ត្រីជាន់ខ្ពស់​ផ្នែក​សាជីវកម្ម​ និង​ហិរញ្ញវត្ថុ​ ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​នានា ​ទាក់ទង​នឹង​ការ​វិនិយោគ​ និង​យុទ្ធសាស្ត្រ​នៅ​ក្នុង​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​ និង​គ្រឹះ​ស្ថាន​​ហិរញ្ញវត្ថុ​នានា​។ វិបសាយរបស់ទស្សនាវដ្តី GFMag.com ​ផ្តល់ការវិភាគ និងអត្ថបទដែលជាកេរ្តិ៍មរតកពីបទពិសោធជាង ៣៤ ឆ្នាំរបស់ខ្លួន នៅក្នុងទីផ្សាហិរញ្ញវត្ថុអន្តរជាតិ។ ទស្សនាវដ្តី Global​ Finance ​ មានការិយាល័យកណ្តាលនៅតីក្រុងញ៉ូវយ៉ក ដែលមានការិយាល័យនៅជុំវិញពិភពលោក។ ជា​រៀង​រាល់​ឆ្នាំ​ Global​ Finance​ បាន​ធ្វើការ​ជ្រើសរើស​ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ​ដែល​ល្អ​បំផុត​នៅ​ទូ​ទាំង​ពិភពលោក​។​ ពានរង្វាន់​ទាំងនេះ ​ត្រូវ​បាន​ទទួលស្គាល់​ និង​មាន​ជឿ​ទុកចិត្ត​តាម​ឧត្តមភាព​ស្តង់ដារ​របស់​សហគមន៍​ហិរញ្ញវត្ថុ​សកល។​

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T