All New SCOOPY ជំនាន់ថ្មី ទាំង៣ ស៊េរី ដែលអតិថិជនបានទន្ទឹងរង់ចាំ បានដាក់លក់ជាផ្លូវការហើយ!

//s9.kh1.co/31/3127f77c2aeeaf7f905c8106957e6ae43eda7363.jpg
បច្ចេកវិទ្យា

 ០៦-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន អិន ស៊ី អិច ​ជាក្រុមហ៊ុនតែមួយ​គត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើងម៉ូតូ​ម៉ាកហុងដា​។

ភ្នំពេញ៖ ក្រុមហ៊ុន អិន ស៊ី អិច ​ជាក្រុមហ៊ុនតែមួយ​គត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើងម៉ូតូ​ម៉ាកហុងដា​ និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេ​ប្រចាំនៅប្រទេសកម្ពុជា​ ​នៅ​​ថ្ងៃទី០៦ ខែ​មេសា ឆ្នាំ២០២១ នេះ ក្រុមហ៊ុនបាន​​ដាក់លក់ជាផ្លូវការម៉ូតូម៉ាក Honda All New SCOOPY ស៊េរីថ្មី ក្រោមគំនិតច្នៃប្រឌិត #ShakeYourWorld រួមបញ្ចូលគ្នានូវភាពឥតខ្ចោះនៃការរចនាបែបទំនើបទាន់សម័យ និងបច្ចេកវិទ្យាខ្ពស់ជួយសម្រួលការបើកបរកាន់តែងាយស្រួល​​ ដែលផ្តល់នូវមោទកភាព និងរសនិយមឈានមុខក្នុងយុគសម័យថ្មី។ EXCLUSIVE សម្រាប់តែព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   វត្តមាន All New SCOOPY ទាំង៣ស៊េរី  
   វត្តមាន All New SCOOPY ទាំង៣ស៊េរី  

ត្រឹមបង្កើតនិន្នាការថ្មី គឺមិនគ្រប់គ្រាន់​នៅឡើយ! វត្តមាន All New SCOOPY ទាំង៣ស៊េរី ចូលខ្លួនមកអង្រួនពិភពរបស់អ្នក និងនាំអ្នកទៅកាន់ភាពស៊ីវីល័យលើសគេ ជាមួយការផ្លាស់ប្តូររូបរាង និងរចនាសម្ព័ន្ធទាំងស្រុង។ ម៉ាស៊ីនបំពាក់នូវ eSP ជំនាន់ថ្មី! កាន់តែខ្លាំង ជាមួយនឹងប្រពន្ធ័បាញ់ប្រេង PGM-FI ដែលធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវអនុភាពខ្ពស់ ព្រមទាំងជួយសន្សំសំចៃប្រេងសាំង។តួត្រូវបានអភិវឌ្ឍថ្មី! ធ្វើឲ្យម៉ូតូកាន់តែមានសន្ទុះ បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។

New SCOOPY
New SCOOPY

កាន់តែពិសេស All New SCOOPY  ទាំង៣ស៊េរី មានចំណុចពិសេសជាច្រើន តើចង់ដឹងថាមានអ្វីពិសេសទៀតអត់?​ តោះចូលមើលទាំងអស់គ្នា :

· All New SCOOPY ស៊េរី​ PRESTIGE ទាក់ចិត្តគ្រប់ស្រទាប់ ជាមួយការរចនាសាមញ្ញ តែរក្សានូវប្រណិតភាពឆើតតាមសម័យកាល រំលេចនូវខ្សែពណ៌មាសបង្កើនភាពទាក់ទាញ ជឿជាក់ មិនអាចប្រៀបផ្ទឹមបាន។

· និមិត្តសញ្ញាថ្មី! រចនារាងអក្សរ S រំលេចជាមួយតែមថ្មីពណ៍មាសភ្លឺប្រណិត សម្រាប់ប្រភេទ PRESTIGE ធ្វើឲ្យកាន់តែមានសោភ័ណភាព។

New SCOOPY
New SCOOPY

· All New SCOOPY ស៊េរី URBAN ថ្មី! ក៏មិនអន់ដែរ អង្រួនពិភពបច្ចេកវិទ្យាដ៏អស្ចារ្យ  ជាមួយការផ្តល់ឲ្យអ្នកនូវទស្សនវិស័យថ្មីនៃអនាគត ផ្លាស់ប្តូរស្ទីលរបស់អ្នកឲ្យកាន់តែទំនើបទាន់សម័យគ្មានទីបញ្ចប់។

· តែមថ្មី! រចនាដោយស្រទាប់ក្រាហ្វិកជាច្រើនជាន់ ប្រដេញជាពាក្យ​ URBAN  យ៉ាងទំនើប ដែលជានិមិត្តសញ្ញានៃស៊េរី  URBAN កាន់តែរស់រវើក។

· កន្លែងសាកថ្មថ្មី! ទំនើបជាមួយខ្សែសាកប្រភេទ USB TYPE-A ដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល និងសម្បូរបែបក្នុងការរក្សាទំនាក់ទំនងគ្រប់ពេលវេលា។

New SCOOPY
New SCOOPY

· កាន់តែប្លែកជាមួយ All New SCOOPY ស៊េរី CLUB12! បង្ហាញស្ទាយបែប UNIQUE ជឿជាក់ រចនាយ៉ាងពិសេស អមដោយខ្សែបន្ទាត់ អូសកាត់ទទឹងនិមិត្តសញ្ញា CXII ដែលបង្កប់អត្ថន័យដ៏ UNIQUE របស់ CLUB12 ទាក់ទាញគ្រប់ក្រសែភ្នែក។

· ស្ទីគ័រថ្មី រចនារំលេចនូវនិមិត្តសញ្ញា HONDA អមដោយខ្សែបន្ទាត់ ស៊ីជាមួយ GRAPHIC ទឹកប្រាក់ លាយស នៃ​ CXII ធ្លោរឡើង សមសួនទាន់សម័យទំនើប។

· ជាលើកដំបូងដែល Smart Key ត្រូវបានបំពាក់លើ All New SCOOPY ស៊េរី CLUB12 កាន់តែទំនើប ផ្តល់សុវត្ថិភាពខ្ពស់ដោយសម្លេងរោទ៏ និងងាយស្រួលគ្រប់គ្រងការចាប់ផ្តើម និងបញ្ឈប់ម៉ូតូ។

New SCOOPY
New SCOOPY

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ: http://bit.ly/AllNewSCOOPYShakeYourWorld

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T