ទប់ទឹកភ្នែកមិនជាប់! ក្រោយត្រឡប់មកផ្ទះ ឌីណែត បានត្រឹមយំសោកស្ដាយមុខរូបថតម្ដាយ (មានវីដេអូ)

//s9.kh1.co/09/0959b512ca922c101b9e8be799f527d831f5c857.jpg
តារា & កម្សាន្ដ

 ០៤-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកណាធ្វើចិត្តបាន បើមកដល់ផ្ទះវិញបានត្រឹមឃើញតែរូបថតអ្នកម្ដាយបែបនេះ។

ភ្នំពេញ៖   ជាការពិតណាស់ គិតមកទល់ពេលនេះ តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាសកញ្ញា វី ឌីណែត បានជាពីជំងឺកូវីដ-១៩ ជាង១០ថ្ងៃហើយ ចំណែកឯសុខភាពផ្លូវចិត្ត រាងកាយរបស់កញ្ញាវិញ ក៏មានភាពប្រសើរឡើងជាងមុនផងដែរ ក្រោយពីម្តាយទើបតែទទួលមរណភាពថ្មីៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រោយពីបានទទួលការព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ និងបន្ថែមការធ្វើចត្តាឡីសក្ក័រយៈពេល១៤ថ្ងៃដើម្បីបញ្ជាក់ថាកញ្ញាពិតជាបានឃជាសះស្បើយពិតប្រាកដមែន កាលពីម្សិលជាថ្ងៃដែលតារាចម្រៀងរូបនេះបានត្រលប់ទៅផ្ទះបានជួបជុំគ្រួសារជាថ្មី។

ដោយឡែក រឿងដែលគួរឲ្យសោកសង្រេងដែលធ្វើឲ្យ វី​ ឌីណែត មានការសោកស្ដាយនិងឈឺចាប់បំផុតនោះគឺ នៅពេលមកដល់ផ្ទះបែរជាបានត្រឹមតែយំសោកទៅកាន់អ្នកម្ដាយ ដែលសល់ត្រឹមតែ រូបថតម្ដាយជាទីស្រលាញ់នៅនិងមុខខ្លួនទៅវិញ។ នេះបើ តាមគណនីហ្វេសប៊ុកបងស្រីកញ្ញា វី ឌីណែត អ្នកនាង វី លីដា បានបង្ហោះបែបនេះថា៖

ម៉ាក់អើយណែត Vy Dyneth HM មកផ្ទះវិញហើយ តែវានៅតែបន្ទោសខ្លួនឯងថាមកពីវាបានធ្វើអោយម៉ាក់ទៅគ្មានថ្ងៃត្រឡប់ និងអោយគ្រួសារទាំងមូលពិបាក បើវិញ្ញាណក្ខន្ធម៉ាក់កំពុងស្ថិតនៅក្នុងផ្ទះមែន សូមម៉ាក់ជួយបណ្តាចិត្តប្អូនអោយឈប់គិតរឿងនេះទៀត ហើយក្រោកឡើងតស៊ូជាថ្មីស៊ូឡើងប្អូនស្រីរបស់បង គ្មាននរណាអាចមើលឃើញមេរោគនឹងទេ ប្អូនប្រយ័ត្នណាស់ តែធ្វើយ៉ាងម៉េចបើវាជាពេលវេលាអូនកំពុងបំពេញការងារ។ 

Lida Vy

សូទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

 វី​ ឌីណែត
 វី​ ឌីណែត
 វី​ ឌីណែត
 វី​ ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត និង ម្ដាយ
វី ឌីណែត និង ម្ដាយ
សារ Lida Vy
សារ Lida Vy
វី ឌីណែត
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T