ចូលរួមសោកស្តោយ! សិល្បករបុរាណលោក ប៉ែន ប៉ាវ បានទទួលមរណភាព នៅថ្ងៃនេះ

//s9.kh1.co/26/26f9d73c9f4f7a5a913ead188577e11b2bf305ac.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ចូលរួមសោកស្តោយផង! សិល្បករបុរាណ គឺ លោក ប៉ែន ប៉ាវ បានទទួលមរណភាព នៅថ្ងៃនេះហើយ តាមប្រភព​សិល្បករកម្ពុជា

កម្សាន្ត៖ បើតាមការបង្ហោះសារមួយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សិល្បការកម្ពុជា នៅថ្ងៃទី០៣ ខែមេសា​ ឆ្នាំ២០២១ នេះ បានឱ្យដឹងថា សិល្បករបុរាណ លោក ប៉ែន​ ប៉ាវ បានទទួលមរណភាពហើយនៅថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល ​បញ្ជាក់ទៀតថា លោក ប៉ែន ប៉ាវ គឺជាសិល្បករបុរាណជើងចាស់ មានជំងឺរើឡើងវិញ ទើបថ្ងៃនេះ លោកបានទទួលមរណភាព។

គួរបញ្ជាក់ដែរថា  លោក ប៉ែន ប៉ាវ  គឺជា​សិ​ល្ប​ករ​មួយ​រូប​ខាងផ្នែកអា​យ៉ៃ កំប្លែង និង​លេងភ្លេង​បុរាណ​ប្រពៃណី​ខ្មែរយើង ដែល​មាន​សំនួនវោហារ​សព្ទ មានទេពកោសល្យពូកែ​ធ្វើតម្រាប់តាមសម្លេង​សត្វ និង មានសមត្ថភាពចេះលេងឧបករណ៍​ផ្សេង​ៗ​បាន​យ៉ាង​ស្ទាត់ជំនាញទៀតផង៕

ដើម្បីជ្រាបកាន់តែច្បាស់ ​សូមទស្សនារូបភាពខាងក្រោម៖

លោក ប៉ែន ប៉ាវ
លោក ប៉ែន ប៉ាវ
លោក ប៉ែន ប៉ាវ
លោក ប៉ែន ប៉ាវ
លោក ប៉ែន ប៉ាវ
លោក ប៉ែន ប៉ាវ
លោក ប៉ែន ប៉ាវ
លោក ប៉ែន ប៉ាវ
លោក ប៉ែន ប៉ាវ
លោក ប៉ែន ប៉ាវ
លោក ប៉ែន ប៉ាវ
លោក ប៉ែន ប៉ាវ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T