មកស្គាល់ប៉ូលិសវ័យចាស់បំផុតលើពិភពលោក អាយុ៩១ឆ្នាំហើយ មិនទាន់ចង់ចូលនិវត្ដន៍ទៀត (មានវីដេអូ)

//s9.kh1.co/cc/cc16b93be26baeda886b4abc29a1fa4cb61f1f9e.jpg
សង្គម

 ០១-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប៉ូលិសអាមេរិកវ័យចាស់បំផុតលើពិភពលោក អាយុ៩១ឆ្នាំហើយ និយាយថាលោកមិនទាន់មានគម្រោងចូលនិវត្ដន៍ឡើយ។

សហរដ្ឋអាមេរិក៖ លោក LC Smith អាយុ៩១ឆ្នាំ ដែលគេស្គាល់ថា Buckshot គឺជាមន្ដ្រីប៉ូលិសមានវ័យចាស់ជាងគេនៅលើពិភពលោក ប៉ុន្ដែមិនទាន់មានគម្រោងចូលនិវត្ដន៍នៅឡើយទេ។ ទោះបីពេលបច្ចុប្បន្ន លោកមិនអាចបំពេញការងារឲ្យរហ័សរហួនដូចពីមុនក៏ពិតមែន តែវាមិនមែនជាឧបសគ្គរាំងស្ទះរូបលោក ក្នុងការដើរល្បាតនៅតាមដងផ្លូវនៃទីក្រុង Camden រដ្ឋ Arkansas សហរដ្ឋអាមេរិក ដែលជាទឹកដីកំណើតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមពិតទៅ លោក Smith ធ្លាប់បានចូលនិវត្ដន៍ម្ដងរួចមកហើយ ក្រោយចំណាយពេលបម្រើការងារអស់រយៈពេល៤៦ឆ្នាំ តែលោកហាក់ទៅណាមិនឆ្ងាយពីការងារមួយនេះឡើយ ដូច្នេះនៅអាយុខ្ទង់៨០ឆ្នាំ លោកបានត្រឡប់មកបម្រើការងារសាជាថ្មី ជាប៉ូលិសចំណូលថ្មី។ ​​​​លោកចូលចិត្ដធ្វើការបម្រើសហគមន៍ ហើយនិយាយថាខ្លួនមានគម្រោងចូលនិវត្ដន៍ នៅពេលព្រះជាម្ចាស់ប្រាប់លោក។

ចាប់តាំងពីចូលបម្រើការងារសាជាថ្មីក្នុងឆ្នាំ ២០១១មក លោក Smith មិនដែលគិតថាចង់ឈប់វិញទេ ហើយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ លោកពេញចិត្ដនឹងបម្រើការជូនប្រជាជនណាស់ ហើយពួកគេក៏ស្រលាញ់ចូលចិត្ដលោកផងដែរ។ ប៉ូលិសវ័យចំណាស់រូបនេះ បម្រើការចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល រយៈពេល៤ថ្ងៃ ក្នុងមួយសប្ដាហ៍ ដោយដើរល្បាតក្នុងសហគមន៍ ដូចជានៅតាមស្ដុបចរាចរណ៍ តំបន់សាលារៀន និងកម្មវិធីផ្សេងៗទៀត។

ក្នុងការបំពេញការងាររៀងរាល់ថ្ងៃ លោកប៉ូលិស Smith មិនបានសម្ញែងកាំភ្លើងអ្វីនោះទេ ព្រោះលោកជឿថាមិនចាំបាច់មានកាំភ្លើងកាន់ជាប់នឹងដៃ ឬគ្រឿងសម្គាល់ ទើបធ្វើឲ្យលោកក្លាយជាមន្ដ្រីល្អទេ តែវាជាការគោរពប្រជាជន។ ហើយជាជាងការចាប់ខ្លួនពលរដ្ឋ នៅពេលពួកគេប្រព្រឹត្ដខុស លោកតែងតែផ្ដល់ក្ដីមេត្ដា និងណែនាំពួកគេ៕

សូមទស្សនារូបភាពខាង និងវីដេអូខាងក្រោម៖

លោក LC Smith ថតក្នុងឆ្នាំ ១៩៦៣ 
លោក LC Smith ថតក្នុងឆ្នាំ ១៩៦៣ 
លោក LC Smith បច្ចុប្បន្ន 
លោក LC Smith បច្ចុប្បន្ន 
លោក LC Smith បច្ចុប្បន្ន 
លោក LC Smith បច្ចុប្បន្ន 
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T