អាមេរិក ​​នឹង​​ផ្អាក​ទំនាក់ទំនង​​​ជាមួយ​​មីយ៉ាន់ម៉ា​​លើ​​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្មសេរី​ដែលមានតាំងពី ២០១៣

//s9.kh1.co/81/81d5b4a321f0be962bab6bf8079c1a138f13dd5e.jpg
សង្គម

 ៣០-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សហរដ្ឋអាមេរិកកំពុងរៀបចំជាបន្ទាប់ក្នុងការផ្អាកទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា​ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង​វិនិយោគ​ឆ្នាំ២០១៣

​អាមេរិក​៖​ ​តាមការបញ្ជាក់របស់អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine​ ​Tai បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុង​រៀបចំជាបន្ទាប់​ក្នុងការផ្អាកទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា​ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងវិនិយោគឆ្នាំ២០១៣ ហើយការផ្អាកនេះធ្វើឡើងរហូតទាល់តែរដ្ឋាភិបាល​ជាប់ឆ្នោត​​បែប​លទ្ធិប្រជាធិបតេយ្យ​របស់​មីយ៉ាន់ម៉ា​​វិលត្រឡប់​មក​កាន់អំណាច​វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកស្រី K​at​her​in​e​ ​T​ai
លោកស្រី K​at​her​in​e​ ​T​ai

លោកស្រី K​at​her​in​e​ ​T​a​i បន្ថែមថា ​ក្រុម​បាតុករ​អហិង្សា​ និសិ្ស​ត​ ​ពលករ​ ​និង​មេដឹកនាំ​កម្មករ​ ​រួម​ទាំង​កុមារ​ត្រូវបាន​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​​សម្លាប់​ ដែល​ទង្វើ​នេះ​បាន​ធ្វើ​ឱ្យមានភាព​ត​ត់​ស្លុត​ដល់​មនសិកា​រ​របស់​សហគមន៍​អន្តរជាតិ​។​ ​លោកស្រី​​សង្កត់ធ្ងន់​ទៀត​ថា​ ​សកម្មភាពដែលប្រព្រឹត្តិដោយយោធាមីយ៉ាន់ម៉ានោះ​គឺជា​ការ​វាយលុក​ដោយប្រយោល​ទៅលើ​ដំណើរការ​របស់​ប្រទេស​ ស្វែងរក​លទ្ធិប្រជាធិបតេយ្យ​ ​និង​ការ​ខិតខំ​របស់​ប្រជាជន​​ដើម្បី​ទទួល​បាន​អនាគត​ប្រកបដោយ​សន្តិភាព​ ​និង​វិបុលភាព​​​៕​

https://s9.kh1.co/__image/w=650,h=434,q=100/b6/b6f62b45d275930ab4b6ae4bd29f80a3913b677d.png
https://s9.kh1.co/__image/w=650,h=480,q=100/de/deed33668444cf221b4f5bc5fc8a4c7dd36672d0.png
Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T