ខ្លាំងម៉េសលោកព្រះ! បុរសក្រូអាតម្នាក់ អាចទប់ដង្ហើមក្នុងទឹកបានរយៈពេល២៤នាទី បង្កើតកំណត់ត្រាពិភពលោកថ្មី (មានវីដេអូ)

//s9.kh1.co/35/352e5a38143ca33dd226d85da776bc435c69c10b.jpg
សង្គម

 ៣០-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បុរសមកពីប្រទេសក្រូអាតម្នាក់ បានបង្កើតឯតទកគ្គកម្មពិភពលោកថ្មីមួយ សម្រាប់ការទប់មិនដកដង្ហើមបានយូរបំផុតនៅក្នុងទឹក រយៈពេលជិតកន្លះម៉ោង។

ក្រូអាត៖ បុរសមកពីប្រទេសក្រូអាតម្នាក់ឈ្មោះ Budimir Buda Šobat អាយុ ៥៤ឆ្នាំ បានបង្កើតឯតទកគ្គកម្មពិភពលោកថ្មីមួយ សម្រាប់ការទប់ដង្ហើមបានយូរបំផុតនៅក្នុងទឹក ក្រោយពីបានឆ្លងកាត់ការហ្វឹកហាត់ និងលក្ខខណ្ឌផ្សេងជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពអស្ចារ្យ ដែលស្ទើរតែមិនគួរឲ្យជឿមួយនេះ ត្រូវបានធ្វើឡើងនៅក្នុងអាងហែលទឹកមួយកន្លែង ក្នុងទីក្រុង Sisak នៃប្រទេសក្រូអាត ដោយមានការត្រួតពិនិត្យពីវេជ្ជបណ្ឌិត អ្នកយកព័ត៌មាន និងអ្នកគាំទ្រផងដែរ។ ដោយដំបូងឡើយ ដើម្បីឈានដល់ការប៉ុនប៉ងបង្កើតកំណត់ត្រានេះ លោក Šobat បានចំណាយពេលពីរទៅបីនាទីធ្វើចលនាដង្ហើម ដើម្បីបង្កើនអុកស៊ីសែនក្នុងខ្លួន មុនពេលគាត់ផ្កាប់មុខទៅក្នុងទឹក។ ហើយនៅទីបំផុតលោកអាចទប់មិនដកដង្ហើមបានរយៈពេលដល់ទៅ ២៤នាទី និង ៣៣វិនាទី ដែលជាការបំបែកលើកំណត់ត្រាចាស់របស់លោកផ្ទាល់ ដែលធ្វើបានរយៈពេល ២៤នាទី និង ១១វិនាទី កាលពី៣ឆ្នាំមុន។

គួរឲ្យដឹងថា លោក Šobat តែងតែត្រូវបានបំផុសគំនិតដោយកូនស្រីអាយុ ២០ឆ្នាំរបស់គាត់ ហើយការប៉ុនប៉ងរបស់គាត់ ក៏បានជួយរៃអង្គាសថវិកាសម្រាប់កុមារនៅទីក្រុង Sisak  ដែលជាតំបន់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយការរញ្ជួយដី៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក Šobat 
លោក Šobat 
លោក Šobat 
លោក Šobat 
លោក Šobat 
លោក Šobat 
លោក Šobat 
លោក Šobat 
លោក Šobat 
លោក Šobat 
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T