ភ្នំពេញ: តារាពហុជំនាញ សម្បុរស្រអែម សម្តីសម្តៅចាក់ទឹកមិនលិច សុភ័ក្រ កុសុម៉ា ដែលប្រិយមិត្ត បានស្គាល់តាមរយ:កម្មវិធីសំណើច និងការសម្តែងនានានោះ កាលពីពេលថ្មីៗនេះ ក្រោយពេលដែលកម្មវិធី Miss Grand International ២០២០ ដែលប្រព្រឹត្តទៅនៅប្រទេសថៃបានស្វែងរកម្ចាស់មកុដដោយបានទៅលើបវរកញ្ញា អាមេរិក-ហ្គាណា រួចមក ស្រាប់តែសុភ័ក្រ កុសុម៉ា តាមរយ:គេហទំព័រហ្វេសប៊ុក របស់ខ្លួន បានសរសេររៀបរាប់ពីចំណាប់អារម្មណ៍របស់ខ្លួនដោយធ្វើការបញ្ចេញមតិយ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យប់នេះគេងលក់ស្រួលណាស់ ព្រោះបងប្អូនសរសើរពីភាពស្អាតអ្នកសម្បុរខ្មៅច្រើនអ្នកណាស់ កុសុម៉ាឯងមានសង្ឃឹមហើយ✌️ ជីវិតគូរcalling😘និយាយត្រង់រំភើបជាងម្ចាស់ពានទៀត😭😭

គួររំលឹកផងដែរថា ទន្ទឹមនឹងពាក្យលើកសរសើររបស់កុសុម៉ា ក៏មានមតិរិះគន់របស់អ្នកសិល្ប:មួយចំនួន បានសម្តែងពាក្យពេចន៍មិនសមរម្យចំពោះម្ចាស់មកុដMiss Grand Internationalប្រចាំឆ្នាំ២០២១ ផងដែរ ដែលធ្វើឲ្យមហាជន និងហ្វេនៗ Miss Grand ទាំងអស់សប្បាយក្តីមិនពេញចិត្តទាល់តែសោះ ចំពោះទង្វើរបស់បុគ្គលមួយចំនួនតូច៕

