ប្ដីប្រពន្ធមួយគូ ទិញផ្ទះអស់ជាងកន្លះលានដុល្លារ តែជាងមួយឆ្នាំមកនេះ ម្ចាស់ផ្ទះមិនព្រមរើចេញទេ

//s9.kh1.co/85/85c0434e062b47ad88177152d52d23a45c0bebb0.jpg
សង្គម

 ២៩-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្ដីប្រពន្ធមួយគូ មកពីរដ្ឋកាលីហ្វ័រញ៉ា បានទិញផ្ទះដ៏ស្រស់ស្អាតមួយខ្នង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០កន្លងទៅ តែរហូតមកដល់ឆ្នាំ២០២១នេះ ម្ចាស់ផ្ទះមិនព្រមរើអីវ៉ាន់ចេញឡើយ។

អាមេរិក៖ ប្ដីប្រពន្ធមួយគូ មកពីរដ្ឋកាលីហ្វ័រញ៉ា បានទិញផ្ទះដ៏ស្រស់ស្អាតមួយខ្នង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០កន្លងទៅ តែរហូតមកដល់ឆ្នាំ២០២១នេះ ម្ចាស់ផ្ទះមិនព្រមរើអីវ៉ាន់ចេញឡើយ បើទោះបីជាបង់ប្រាក់ឲ្យរួចរាល់ហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Tracie និង អ្នកស្រី Myles បានចំណាយប្រាក់ដែលខំសន្សំរបស់ខ្លួន និងប្រាក់កម្ចីខ្លះ ទៅលើផ្ទះមានបន្ទប់បួនមួយខ្នង ក្នុងតម្លៃ៥៦០,០០០ដុល្លារអាមេរិក។ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចមក ម្ចាស់ផ្ទះមិនបានប្រគល់សោរផ្ទះ ឬរើអីវ៉ាន់របស់ខ្លួនចេញឡើយ។ ក្រោយពីព្យាយាមចរចារជាច្រើនលើកច្រើនសារ លោក Tracie ព្រមទាំងប្រពន្ធ ក៏បានធ្វើការស្នើសុំការជួយដោះស្រាយពីខាងអាជ្ញាធរ តែមិនបានផលទេ ដោយសារជំងឺកូវីដ-១៩កំពុងរីករាលដាលក្នុងប្រទេស ដូច្នេះខាងអាជ្ញាធរ មិនអាចបណ្ដាញម្ចាស់ផ្ទះចេញឡើយ ដែលការបណ្ដាញចេញនានា ត្រូវផ្អាកជាបណ្ដោះអាសន្នសិន។

ក្នុងការផ្ដល់បទសម្ភាស៍ជាមួយខាងសារព័ត៌មាន FOX11 ប្ដីប្រពន្ធមួយគូខាងលើនេះ បានរៀបរាប់ឲ្យដឹងដែរថា ម្ចាស់ផ្ទះ មិនបានយកចិត្តទុកដាក់ទៅលើរុក្ខជាតិជុំវិញផ្ទះឡើយ ហើយនៅពេលពួកគេទាំងពីរ ស្រោចទឹកលើរុក្ខជាតិ ម្ចាស់ផ្ទះឃើញដូច្នេះ ក៏ចេញមកខាងក្រៅ និងកាត់ផ្ដាច់ទុយោទឹកទៀតផង។

យ៉ាងណាមិញ ខាងសារព័ត៌មាន ក៏បានព្យាយាមសុំការបកស្រាយពីម្ចាស់ផ្ទះពីខាងក្រៅផងដែរ ប៉ុន្ដែមិនមានការឆ្លើយតបអ្វីទេ។ ហើយចំពោះករណីនេះដែរ លោក Tracie និងប្រពន្ធ ត្រូវរង់ចាំតទៅទៀត ព្រោះការផ្អាកបណ្ដេញចេញ ខាងអាជ្ញាធរ បានពន្យាររហូតដល់ថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Tracie និងប្រពន្ធ
លោក Tracie និងប្រពន្ធ
ផ្ទះដែលបានទិញ
ផ្ទះដែលបានទិញ
លោក Tracie និងប្រពន្ធ
លោក Tracie និងប្រពន្ធ
បុរសដែលជាម្ចាស់ផ្ទះមិនព្រមរើចេញ
បុរសដែលជាម្ចាស់ផ្ទះមិនព្រមរើចេញ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T