កុំឲ្យសង្ស័យច្រើន បុរសម្នាក់ស្រាប់តែយកកែបម៉ូតូទៅធ្វើបែបនេះ បន្ទាប់ពីមិត្ដស្រីកំពូលប្រច័ណ្ឌរបស់គាត់ ចោទថាឌុបស្រីផ្សេងពេលទៅណាម្ដងៗ

//s9.kh1.co/45/4568fd1bd70a6498c03ee01d220781e9f78583fc.jpg
សង្គម

 ២៩-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ដើម្បីបញ្ឈប់ការចោទប្រកាន់បែបនេះតទៅទៀត បុរសម្នាក់បាននឹកឃើញគំនិតច្នៃប្រឌិតគួរឲ្យអស់សំណើចមួយ ដោយសម្រេចចិត្ដដាំដែកគោលស្រួចៗលើកែបម៉ូតូ

ឥណ្ឌូណេស៊ី៖ ការប្រច័ណ្ឌបានក្លាយជារឿងសាមញ្ញទៅហើយ បើនិយាយអំពីទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់នោះ ហើយកាលពីពេលថ្មីៗនេះដែរ បុរសឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Khoirul Anam ត្រូវតែធ្វើអ្វីម៉្យាងដើម្បីកុំឲ្យមិត្ដស្រីកំពូលប្រច័ណ្ឌរបស់គាត់ ចោទគាត់ថាបានឌុបបនារីផ្សេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដើម្បីបង្ហាញពីភាពស្មោះត្រង់ និងបញ្ឈប់ការចោទប្រកាន់បែបនេះតទៅទៀត លោក Khoirul បាននឹកឃើញគំនិតច្នៃប្រឌិតគួរឲ្យអស់សំណើចមួយ ដោយសម្រេចចិត្ដដាំដែកគោលស្រួចៗលើកែបម៉ូតូខាងក្រោយរបស់គាត់ ព្រោះការធ្វើបែបនេះនឹងមិនមាននរណាម្នាក់ហ៊ានជិះជាមួយទៀតទេ បើហ៊ានតែជិះដឹងតែចប់ជាមិនខាន។

លោក Khoirul ជឿជាក់ថាមិត្ដស្រីរបស់គាត់ច្បាស់ជាពេញចិត្ដស្ដូកនឹងមធ្យោយបាយមួយនេះ តែទន្ទឹមនឹងនេះ វាបានចោទជាបញ្ហាដល់រូបនាងផងដែរ ព្រោះពិបាកខ្លាំង នៅពេលចង់ចេញទៅក្រៅជាមួយលោកម្ដងៗ។ ដូច្នេះ ដោយសារកែបក្រោយសុទ្ធតែដែកគោល នាងត្រូវបង្ខំចិត្ដជិះនៅចន្លោះរានម៉ូតូដ៏តូចខាងមុខ ទាំងលំបាកលំបិន។ ហើយពេលនេះដែរ រឿងរ៉ាវ ក៏ដូចជារូបភាពគួរឲ្យអស់សំណើចជាច្រើនសន្លឹករបស់អ្នកទាំងពីរ​ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

កែបម៉ូតូដាំដែកគោល
កែបម៉ូតូដាំដែកគោល
កែបម៉ូតូដាំដែកគោល
កែបម៉ូតូដាំដែកគោល
កែបម៉ូតូដាំដែកគោល
កែបម៉ូតូដាំដែកគោល
លោក Khoirul Anam មិត្តស្រី
លោក Khoirul Anam មិត្តស្រី
លោក Khoirul Anam មិត្តស្រី
លោក Khoirul Anam មិត្តស្រី
លោក Khoirul Anam មិត្តស្រី
លោក Khoirul Anam មិត្តស្រី
លោក Khoirul Anam មិត្តស្រី
លោក Khoirul Anam មិត្តស្រី
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T