គិតត្រឹមថ្ងៃនេះ សិល្បការិនីនៅហង្សមាស៣ដួងនេះ បានជាសះស្បើយពីជំងឺកូវីដហើយ

//s9.kh1.co/2c/2c61bf3c5ada068056d81bb13a11feedf3f6b604.jpg
តារា & កម្សាន្ដ

 ២៦-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ទោះបីជាការឆ្លងកូវិដ១៩ ចូលក្នុងរង្វង់សិល្បករសិល្បការិនី មានលក្ខណៈលឿនក៏ពិតមែន ប៉ុន្តែចំនួនជាសះស្បើយពីជំងឺកូវីដ១៩ ក៏មានជាបន្តបន្ទាប់ដែរ ដូចជា កញ្ញា វី ឌីណែត អ្នកនាង សុគន្ធ និសា អ្នកនាង កែវ ចាន់និមល សុទ្ធតែបានជាសះស្បើយជំងឺនេះ។

ភ្នំពេញ៖ សង្កេតមើលរយៈពេលប៉ុន្មានខែនេះ ជំងឺកូវីដ១៩ បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុក ដោយសារតែត្រឹមតែរយៈពេលដ៏ខ្លីសោះ ចំនួនប្រជាជនដែលបានឆ្លងវីរុសនេះ មានចំនួនច្រើនខ្លាំងរហូតដល់កត់សម្គាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ការឆ្លងចូលក្នុងសហគមន៍លើកនេះ មិនត្រឹមតែប្រជាជននោះឡើយ ដោយមានទាំងមន្ត្រីរាជការនិង រួចទាំងសិល្បៈករសិល្បការិនីជាច្រើនដែលបានឆ្លងវិរុសកូវិដ១៩ ជាពិសេសគឺតារាដែលផលិតកម្មរស្មីហង្សមាសប៉ុន្មានដួង ដែលទើបតែតេស្តវិជ្ជមានកូវិដ១៩ រយៈពេលកន្លងមក។

ដោយឡែក ទោះបីជាការឆ្លងកូវិដ១៩ ចូលក្នុងរង្វង់សិល្បករសិល្បការិនី មានលក្ខណៈលឿនក៏ពិតមែន ប៉ុន្តែចំនួនជាសះស្បើយពីជំងឺកូវីដ១៩ ក៏មានជាបន្តបន្ទាប់ដែរ ដូចជា កញ្ញា វី ឌីណែត អ្នកនាង សុគន្ធ និសា អ្នកនាង កែវ ចាន់និមល សុទ្ធតែជាតារានៅផលិតកម្មរស្មីហង្សមាសដែលទើបនឹងជាសះស្បើយកាលពីថ្មីៗនេះផងដែរ។

យ៉ាងណាមិញ យើងសូមជូនពរដល់តារាផ្សេងៗទៀតនិង រួមទាំងប្រជាជនទាំងអស់ដែលកំពុងតែសម្រាកព្យាបាលជំងឺកូវិដ១៩ សូមឲ្យ​ពួកគេទាំងអស់ឆាប់ជានិង ត្រឡប់មកប្រកបការងារនិង ជួបជុំគ្រួសារវិញដូចដើមផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
សុគន្ធ និសាវី ឌីណែត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T