ប្លែកទៀតហើយ! អ្នកស្រាវជ្រាវបង្កើតម៉ាស់ម៉ូតថ្មី ទោះបរិភោគអាហារ ក៏មិនចាំបាច់ដោះចេញដែរ (មានវីដេអូ)

//s9.kh1.co/22/22e00e7a8987d5f264005494041a23c005e26656.jpg
សង្គម

 ២៦-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកស្រាវជ្រាវបង្កើតម៉ាស់ម៉ូតថ្មី ទោះបរិភោគអាហារ ក៏មិនចាំបាច់ដោះចេញដែរ។

ម៉ិកស៊ិក៖ ជាការពិតណាស់ ចាប់តាំងពីកើតមានជំងឺកូវីដ-១៩មក បណ្ដាប្រទេសភាគច្រើននៅលើពិភពលោក ដែលរងគ្រោះដោយសារជំងឺរាតត្បាតសកលនេះ បានដាក់ចេញនូវវិធានការទប់ស្កាត់តឹងរ៉ឹងនានា រួមមានការរក្សាគម្លាត លាងដៃនឹងអាល់កុល និងពាក់ម៉ាស់ ហើយមានពេលវេលាតែមួយគត់ដែលមនុស្សត្រូវបានអនុញ្ញាតឲ្យដោះម៉ាស់ គឺនៅពេលហាត់ប្រាណ ឬបរិភោគអាហារជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកស្រាវជ្រាវប្រទេសម៉ិកស៊ិកបានរកដំណោះស្រាយនេះ ដោយបង្កើតម៉ាស់ទំហំតូចមួយប្រភេទ ដែលគ្របដណ្ដប់តែលើផ្ទៃច្រមុះប៉ុណ្ណោះ។ ជាក់ស្ដែង តាមរយៈឃ្លីបវីដេអូមួយដែលត្រូវបានបង្ហោះនៅលើគណនី Twitter CBS News បានបង្ហាញឲ្យឃើញពីបុរសស្ដ្រីវ័យចំណាស់មួយគូ បានដោះម៉ាស់មួយជាន់ចេញ ខណៈមានម៉ាស់មួយជាប់ទៀតកំពុងគ្របដណ្ដប់ច្រមុះរបស់ពួកគាត់ ដែលអាចឲ្យពួកគាត់បរិភោគអាហារ និងផឹកភេសជ្ជៈបានដោយសុវត្ថិភាព។

ទន្ទឹមនឹងនេះ អ្នករចនាម៉ូតម៉ាស់ក៏បានអះអាងថា ម៉ាស់ប្រភេទនេះនឹងកាត់បន្ថយហានិភ័យនៃការឆ្លង ក្នុងអំឡុងពេលមនុស្សបរិភោគ​ ហើយជជែកជាមួយគ្នា។ ហើយការអះអាងនេះដែរ គឺដូចទៅហ្នឹងអ្វីដែលសារព័ត៌មាន ​ Fox News បានចុះផ្សាយថា ការបិតបាំងលើច្រមុះ ពិតជាអាចជួយការពារ ព្រោះច្រមុះជាចំណុចសំខាន់នៃការឆ្លងវីរុស។

ដោយឡែក មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ក៏បានណែនាំផងដែរថា ការពាក់ម៉ាស់ច្រើនស្រទាប់លើផ្ទៃមុខ គឺជាវិធីសាស្ដ្រដ៏មានប្រសិទ្ធិភាព ក្នុងកាត់បន្ថយបរិមាណជ្រាបចូលនៃដំណក់ដង្ហើម៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ម៉ាស់ ដែលគ្របតែច្រមុះ
ម៉ាស់ ដែលគ្របតែច្រមុះ
ម៉ាស់ ដែលគ្របតែច្រមុះ
ម៉ាស់ ដែលគ្របតែច្រមុះ
ម៉ាស់ ដែលគ្របតែច្រមុះ
ម៉ាស់ ដែលគ្របតែច្រមុះ
ម៉ាស់ ដែលគ្របតែច្រមុះ
ម៉ាស់ ដែលគ្របតែច្រមុះ
ម៉ាស់ ដែលគ្របតែច្រមុះ
ម៉ាស់ ដែលគ្របតែច្រមុះ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T