រំភើប! ទីបំផុតខ្សែភាពយន្ត DCEU ដំបូងរបស់អ្នកដឹកនាំរឿង Guardian of Galaxy ប្រកាសចេញវីដេអូខ្លីហើយ (មានវីដេអូ)

//s9.kh1.co/d1/d18b82f93799db968eed4e58f0b82ec5fdbbd6a3.png
តារា & កម្សាន្ដ

 ២៦-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទីបំផុតខ្សែភាពយន្ត DCEU ដំបូងរបស់អ្នកដឹកនាំរឿង Guardian of Galaxy លោក James Gunn ជិតចេញ Trailer ហើយ

បរទេស៖ ប្រិយមិត្តរបស់ DC DCEU ប្រាកដជាបានដឹងមកហើយថាកាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន Warner Bros បានបញ្ចេញនូវខ្សែភាពយន្តរបស់ DCEU ថ្មីមួយគឺ Suicide Squad ដែលដឹកនាំសម្ដែងដោយលោក David Ayer គឺពុំទទួលបានការគាំទ្រខ្លាំងក៏ដូចជាការវាយតម្លៃ (rate) ល្អឡើយពីសំណាក់ក្រុមអ្នកទស្សនាក៏ដូចជាអ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប៉ុន្មានឆ្នាំក្រោយមកអ្នកដឹកនាំលោក David Ayer ក៏បានបង្ហើបថាខ្សែភាពយន្ត Suicide Squad ដែលបានចេញកាលពីឆ្នាំ ២០១៦ នោះមិនមែនជារឿងដែលលោកបានចុះកុងត្រាកិច្ចសន្យាដើម្បីសរសេរ និងដឹកនាំសម្ដែងឡើយពីព្រោះថាក្រុមហ៊ុន Warner Bros បានយកផលិតផលសម្រេចរបស់លោកទៅកាត់ជាថ្មីមួយទៀតជាហេតុធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តរហូតដល់មានការទាមទារជាបន្តបន្ទប់រហូតដល់បច្ចុប្បន្ន គឺដោយប្រើពាក្យនិងជា Hashtag ថា #ReleaseTheAyerCut  នៅតាមបណ្ដាញសង្គមផ្សេងៗបន្ទាប់ពីជោគជ័យលើចលនា #ReleaseTheSynderCut  គឺរឿង Zack Snyder's Justice League នេះឯង។ បើទោះជាយ៉ាងណាក៏ដោយកាលពីថ្មីៗនេះក្រុមហ៊ុន Warner Bros បានបញ្ចាក់យ៉ាងច្បាស់ថាគេនិងមិនមានគម្រោងបញ្ចេញឬអភិវឌ្ឍន៏លើ Ayer cut ឡើយ។

Suicide Squad របស់លោក David Ayer
Suicide Squad របស់លោក David Ayer

យ៉ាងណាមិញ បើទោះបីជាខ្សែភាពយន្ត Suicide Squad វគ្គ១ ដែលចេញកាលពីឆ្នាំ ២០១៦ មិនត្រូវបានគេបញ្ចេញស្នាដៃដើមរបស់ David Ayer ជាពិតមែនក៏បច្ចុប្បន្ននេះក្រុមហ៊ុន Warner Bros អូសទាញអ្នកផលិតក៏ដូចជាអ្នកដឹកនាំរឿង Guardian of Galaxy ទាំង ៣ វគ្គរបស់ MCU មកអោយដឹកនាំរឿង DCEU របស់ខ្លួនផងដែរគឺលោក James Gunn ឱ្យមកសរសេរ និងដឹកនាំសម្ដែងនូវខ្សែភាពយន្ត Suicide Squad វគ្គ២នេះឯង។

គួរបញ្ចាក់ផងដែរថា James Gunn លោកធ្លាប់បានសន្យាថាខ្លួននឹងខិតខំផលិតក៏ដូចជាជួយឱ្យខ្សែភាពយន្តរបស់ DCEU ឱ្យកាន់តែល្អ ណិងជោគជ័យដូចមុនៗមិនចាញ់ Marvel MCU ឡើយ។

រូបលោក James Gunn
រូបលោក James Gunn
រូបលោក James Gunn កំពុងដឹកនាំសម្ដែង Guarding of Galaxy របស់​ Marvel Studios
រូបលោក James Gunn កំពុងដឹកនាំសម្ដែង Guarding of Galaxy របស់​ Marvel Studios
រូបលោក James Gunn និងតួអង្គផ្សេងៗនៅក្នុង The Suicide Squad
រូបលោក James Gunn និងតួអង្គផ្សេងៗនៅក្នុង The Suicide Squad

ដូចដែលលោកបានសន្យាកាលពី ៧ ខែមុនខ្សែភាពយន្តដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២១ រឿង Suicide Squad 2 ឬឈ្មោះជាផ្លូវការថា «The Suicide Squad» នេះត្រូវបានគេបញ្ចេញវីដេអូខ្លី Teaser លាយលំជាមួយនឹងឈុតក្រៅឆាកធ្វើឱ្យហ្វេនៗក៏ដូចជាអ្នកគាំទ្រឃើញថាវាមានភាពអស្ចារ្យមែនទែន ធ្វើឱ្យពួកគេទ្រាំរង់ចាំទស្សនាខ្សែភាពយន្តពេញស្ទើរតែមិនបាន។

ក្រោយបន្ទាប់ពីការរង់ចាំអស់រយៈពេលជិត ៨​ ខែ បន្ទាប់ពីវីដេអូខ្លី Teaser នោះមករហូតមកដល់ពេលនេះនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ពេលអ្នកលោក James Gunn បានបង្ហាញផ្ទាំងរូបភាពនៃខ្សែភាពយន្ត The Suicide Squad នេះជាផ្លូវការថែមទាំងបង្ហើបថ្ងៃបញ្ចេញវីដេអូ Trailer ខ្លីជាផ្លូវការទៀតផងដោយលោកបានបង្ហោះនៅលើបណ្ដាញសង្គម Twitter របស់លោកថា៖ «Tomorrow. Trailer. See you there»  ដែលបកប្រែជាភាសាខ្មែរយើងមានអត្ថន័យថា៖ «ថ្ងៃស្អែក វីដេអូខ្លី (Trailer) ។ ជួបគ្នាណា។» ក្រោយឃើញបែបនេះធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តជាខ្លាំង ក្រោយពីបានដឹងថាពួកគេនឹងបានទស្សនាវីដេអូ Trailer ខ្លីជាផ្លូវការនៅថ្ងៃស្អែកគឺថ្ងៃទី២៧​ ខែមីនា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះឯង៕

វីដេអូ Teaser 
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T