ឥណ្ឌារកឃើញកូវីដ-១៩វ៉ារ្យ៉ង់ថ្មី ប្រភេទបំលែងពូជថ្មី ប៉ះគ្នាជាមួយបំលែងពូជថ្មីមួយទៀត ២រួមបញ្ចូលគ្នាតែមួយ

//s9.kh1.co/45/4567bac83089f82ecccac15b372a2a9dfe5aed88.jpg
សង្គម

 ២៦-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រផ្នែកហ្សែនរបស់ឥណ្ឌាបានប្រទះនឹងអ្វី ដែលគេហៅថាវ៉ារ្យ៉ង់ចំនួនទ្វេ នៃវីរុសកូរ៉ូណាប្រភេទថ្មី។

ឥណ្ឌា៖ វ៉ារ្យ៉ង់ថ្មីមួយដែលមានមុយតាស្យុងចំនួនទ្វេនៃវីរុសកូរ៉ូណា ត្រូវបានរកឃើញតាមរយៈការប្រមូលសំណាក នៅក្នុងប្រទេសឥណ្ឌា។ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងត្រួតពិនិត្យ ថាតើវ៉ារ្យ៉ង់មួយនេះដែលមុយតាស្យុង (បំលែងពូជ) ចំនួនពីរបានរួមបញ្ចូលគ្នានៅក្នុងវីរុសតែមួយ អាចនឹងឆ្លងកាន់តែខ្លាំងជាងមុនឬអាចធ្វើឲ្យវ៉ាក់សាំងលែងមានប្រសិទ្ធភាព។ ដូចវីរុសទូទៅ វីរុសកូរ៉ូណាបានផ្លាស់ប្ដូរខ្លះៗ នៅពេលចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុយតាស្យុងមួយចំនួនបានផ្លាស់ប្ដូរក្នុងប្រូតេអ៊ីនបន្លា ដែលពពួកវីរុសប្រើសម្រាប់ថ្ពក់ចូលទៅកាន់កោសិការបស់មនុស្ស ដែលនាំឲ្យវ៉ារ្យ៉ង់ទាំងនេះអាចនឹងចម្លងកាន់តែខ្លាំង អាការៈនៃជំងឺកាន់តែធ្ងន់ធ្ងរ ឬប៉ះពាល់ប្រសិទ្ធភាពនៃវ៉ាក់សាំង។ វ៉ាក់សាំងដែលប្រឆាំងនឹងភ្នាក់ងារបង្ករោគផ្លូវដង្ហើមដូចជាវីរុស SARS-Cov2 ដែលបង្កឲ្យមានជំងឺកូវីដ-១៩ បានការពារពួកយើងដោយជំរុញរាងកាយរបស់យើង ឲ្យបង្កើតអង្គបដិប្រាណ។

រូបភាពនៅក្នុងប្រទេសឥណ្ឌា
រូបភាពនៅក្នុងប្រទេសឥណ្ឌា

អ្នកវិទ្យាសាស្ត្រផ្នែកហ្សែនរបស់ឥណ្ឌាបានប្រទះនឹងអ្វី ដែលគេហៅថាវ៉ារ្យ៉ង់ចំនួនទ្វេ នៃវីរុសកូរ៉ូណាប្រភេទថ្មី។ រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ការវិភាគសំណាកនានាដែលប្រមូលបានពីភាគខាងលិចនៃរដ្ឋ Maharashtra បានបង្ហាញថា មានការកើនឡើងផ្នែកមួយនៃសំណាក រួមមានមុយតាស្យុង E484Q និង L452R បើប្រៀបធៀបនឹងខែធ្នូឆ្នាំមុន។

លោកដុកទ័រ Jeremy Kamil ផ្នែកវិសាណូសាស្ត្រមកពីសាកលវិទ្យាល័យ Louisiana State University Health Sciences Center Shreveport បាននិយាយថា ប្រភេទកូដ E484Q នេះមានលក្ខណៈស្រដៀងគ្នានឹងប្រភេទកូដ E484K ដែលជាមុយតាស្យុងមួយដែលឃើញមាននៅក្នុងវ៉ារ្យ៉ង់ B.1.351 (របស់អាហ្វ្រិកខាងត្បូង) និង P.1 (របស់ប្រេស៊ីល) ដែលលេចឡើងដោយសេរីជាច្រើនលើកមកហើយ។

ប្រសិនបើមុយតាស្យុងគ្រប់គ្រាន់កើតមាននៅក្នុងមែកធាងនៃវីរុសឬអំបូររបស់វា វីរុសអាចចាប់ផ្ដើមដំណើរការផ្សេងៗគ្នា ហើយអំបូររបស់វាអាចនឹងក្លាយជាវ៉ារ្យ៉ង់មួយដ៏គួរឲ្យព្រួយបារម្ភ។ ខណៈមុយតាស្យុង L452R​ ត្រូវបានរកឃើញនៅក្នុងមុយតាស្យុងចំនួនទ្វេ ក្នុងប្រទេសឥណ្ឌា វាទទួលបានចំណាប់អារម្មណ៍ ជាផ្នែកមួយនៃអំបូរ B.1.427/B.1.429 នៅសហរដ្ឋអាមេរិក។ លោកដុកទ័រ Kamil បានបញ្ជាក់ថា​ វាមិនមែនជារឿងកម្រទៀតទេ ដែលមានមុយតាស្យុងចំនួនទ្វេបែបនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T