ស្វាមីសែនល្អ! ថមមី ធ្វើរឿងនេះឲ្យ សួស វីហ្សា ខណៈខ្លួនមិនអាចមើលថែភរិយាបាន សូម្បីបន្តិច

//s9.kh1.co/f3/f384cd29cedc90e715ab071986d77a3ad3c3adb6.jpg
តារា & កម្សាន្ដ

 ២៣-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ដោយសារ ថមមី មិនអាចមើលថែរក្សា ភរិយាក្នុងពេលលំបាកនេះក៏ពិតមែន តែនៅមិនភ្លេចធ្វើរឿងនេះ លើកទឹកចិត្តភរិយាពីចម្ងាយឡើយ

រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញនេះ តារាចម្រៀងស្រីល្បីឈ្មោះរបស់ ផលិតកម្មហង្សមាស ម្នាក់ទៀតហើយ ត្រូវបានតេស្តឃើញ វិជ្ជមានជំងឺកូវីដ១៩ នោះគឺ តារាស្រី សួស វីហ្សា ស្របគ្នានោះ អ្នកនាង ក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគារ The Great Duke នៅល្ងាច ថ្ងៃដដែលនោះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឺមនឹងនេះ តារាស្រីរូបនេះ តេស្តអវិជ្ជមានជំងឺកូវីដ១៩នេះ ២លើករួចមកហើយ តែម្តងនេះ បែរជាលទ្ធផលបង្ហាញថា វិជ្ជមានទៅវិញ មិនតែប៉ុណ្ណោះ បើទោះបីខ្លួនបានឆ្លងក៏ពិតមែន តែសម្រាប់ស្វាមីបែរជា អវិជ្ជមាន បញ្ជាក់ថា មិនបានឆ្លងពីភរិយា។

គួរបញ្ជាក់ផងដែរថា ក្នុងនាមជាស្វាមីមួយរូប ថមមី បានត្រឹមឈរអោបដៃមើលភរិយា ឆ្លងកាត់ពេលវេលាសែនលំបាកនេះ ម្នាក់ឯង ទោះបីមានចង់ជួយនៅមើលថែយ៉ាងណាក្តី ក៏គ្រូពេទ្យមិនអនុញ្ញាតដែរ ដោយសារតែបែបនេះហើយ ថមមី បានត្រឹមពោលពាក្យមួយឃ្លា លើកទឹកចិត្តភរិយាឲ្យស៊ូនឹងជំងឺនេះ លើសពីនេះទៅទៀត ឲ្យរឹងមាំដើម្បីកូននិងខ្លួន ដែលកំពុងរងចាំនៅផ្ទះ ដោយក្នុងនោះ រូបលោកបាន សរសេរបញ្ជាក់ថា ៖

We waiting for you ... Sous Visa ពួកយើងរងចាំការវិលត្រឡប់មកវិញរបស់អូនណាប្រពន្ធសំលាញ់ ឆាប់ជាណារឹងមាំឡើងបងនឹងកូនរងចាំអូនជានិច្ច រូបកាលកូននៅតូច៕

លោក ថមមី

បើចង់ដឹងឲ្យកាន់តែច្បាស់ទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក ថមមី
លោក ថមមី
លោក ថមមី
លោក ថមមី
លោក ថមមី
លោក ថមមី
លោក ថមមី
លោក ថមមី
លោក ថមមី និងភរិយា
លោក ថមមី និងភរិយា
លោក ថមមី និងភរិយា
លោក ថមមី និងភរិយា
លោក ថមមី និងភរិយា
លោក ថមមី និងភរិយា
លោក ថមមី និងភរិយា
លោក ថមមី និងភរិយា
សួស វីហ្សាថមមី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T