«បង​មិនទាន់រក​លុយបានគ្រប់ទេ ខ្លាច​អូនចាំបងខក...»! លេស ៣​យ៉ាង​របស់​មនុស្សប្រុស បញ្ជាក់ថាគេអស់​ចិត្តនឹងអ្នក​ហើយ​

//s9.kh1.co/5c/5ceff4dfd85a0dcf992d45cc2c5214d2eda984ef.jpg
យល់ដឹង

 ២២-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លេស ៣យ៉ាង របស់មនុស្សប្រុស បញ្ជាក់ថាគេអស់ចិត្តនឹងយើងទៀតហើយ

ស្នេហាមិនអាចបង្ខំបាននោះទេ ស្នេហាអាចបន្តទៅមុខបានប្រកបដោយសុភមង្គលបាន លុះត្រាណាបុគ្គលទាំងពីរ ចេះសណ្ដោះប្រណីគ្នា ស្មោះត្រង់ គោរពឲ្យតម្លៃដៃគូទៅវិញទៅមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណា បើគេអស់ចិត្តហើយគេតែងតែរកលេសដោះសាររាប់មិនអស់ ធ្វើយ៉ាងណាឲ្យអ្នកឆ្អែតចិត្ត ហើយដោះ​លែង​គេដោយខ្លួនឯង ហើយលេសនោះភាគច្រើន បុរសៗប្រើស្ទាយ៍ ៣យ៉ាងនេះ៖

១. បងមិនទាន់រកលុយបានគ្រប់ទេ ខ្លាចឱ្យអូនចាំបងខក

រូបតំណាង
រូបតំណាង

ការដែលគេនិយាយពាក្យបែបនេះចេញមក បង្ហាញកាន់តែច្បាស់ថាគេមិនច្បាស់លាស់ជាមួយអ្នកជាយូរមកហើយ។

២. បងចង់ផ្ដោតសំខាន់លើរឿងការងារសិន

រូបតំណាង
រូបតំណាង

នរណាៗក៏មានការងារ ក៏មានភារកិច្ចជាប់ខ្លួន ដែលទាមទារឱ្យពួកគេចំណាយពេលទៅធ្វើដែរ តែវាអាចមកពីអ្នក​លែងសំខាន់ដូចមុន ទើបគេមិនអាចនឹងបែងចែកពេលវេលាគេមកឱ្យអ្នកបានទៀត។

៣. បងរំខានអូនច្រើនពេកហើយ

រូបតំណាង
រូបតំណាង

ប្រយោគមួយឃ្លានេះអាចមកពីមូលហេតុជាច្រើន តែវាអាចគ្រាន់តែជាលេស ដោយមិនចង់ឱ្យអ្នក​សួរនាំច្រើនតទៅ​ទៀតតែប៉ុណ្ណោះ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T