សម្តេចម៉ែ ផ្ញើរព្រះរាជសាររំលែកទុក្ខនិង ប្រោសព្រះរាជទានព្រះរាជទ្រព្យជូនដល់គ្រួសារហួរ ឡាវី កំពុងជួបទុក្ខ

//s9.kh1.co/81/81ba0dcdaecd92ac9889fc7841f1bcf8456ce39a.jpg
សង្គម

 ២០-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ផ្ញើរសារចូលរួមរំលែក និង ប្រោសព្រះរាជទានព្រះទ្រព្យជូនដល់គ្រួសារលោក ហួរ ឡាវី

ភ្នំពេញ៖ ក្រោយពីម្តាយរបស់កំពូលតារាចម្រៀង កញ្ញា វី ឌីណែត និង ត្រូវជាភរិយា លោកគ្រូ ហួរ ឡាវី បានទទួលមរណភាព​ កាលពីថ្ងៃទី១៩ ខែមីនា កាលពីម្សិលមិញ នៅវេលាម៉ោង ១១៖៤៥ នាទីព្រឹក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដោយជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ សង្កេតមហាជន ក៏ដូចជាអ្នករាប់អានជាមួយកញ្ញា វី ឌីណែត ក៏ដូចជាលោក ហួរ ឡាវី បានផ្ញើរសារចូលរួមរំលែកផងដែរ។

ដោយឡែក សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នរោត្តម មុនីនាថ សីហនុ ព្រះអង្គបានសព្វព្រះរាជហឫទ័យផ្ញើរព្រះរាជសារលិខិតសម្តែងការសោកស្តាយ និង ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះផងដែរ ជូនចំពោះលោកតា ហួរ ឡាវី និង ក្រុមគ្រួសារ និង សាច់ញាតិនៃសព ក្នុងនោះដែរ សម្តេចម៉ែ ក៏បានប្រោសព្រះរាជទានព្រះរាជទ្រព្យ ៣០០០ ដុល្លារអាមេរិក ជូនដល់គ្រួសារលោកតា ហួរ ឡាវី ផងដែរ។

សម្តេចម៉ែ ក៏បានមានព្រះបន្ទូលបន្ថែមថា៖

មរណភាពរបស់លោកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និង​ម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រលាញ់នៃបុត្រ ព្រមទាំងបងប្អូននិង ញាតិមិត្តទាំងឡាយ៕

សម្តេចម៉ែ

ដើម្បីជ្រាបកាន់តែច្បាស់​ សូមទស្សនារូបភាពខាងក្រោម៖

សម្តេចម៉ែ
សម្តេចម៉ែ
សម្តេចម៉ែ
សម្តេចម៉ែ
សារលិខិតរបស់សម្តេចម៉ែ
សារលិខិតរបស់សម្តេចម៉ែ
សារលិខិតរបស់សម្តេចម៉ែ
សារលិខិតរបស់សម្តេចម៉ែ
សារលិខិតរបស់សម្តេចម៉ែ
សារលិខិតរបស់សម្តេចម៉ែ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T