សម័យកូវីដ ពិតជាសាហាវ! វី ឌីណែត «មិនអាចឃេីញសូម្បីតែសព ទៅធ្វេីបុណ្យឲ្យម៉ាក់ក៏មិនបាន»

//s9.kh1.co/56/56dcc7cba51fe5dd2b4677241acddc564171fb30.jpg
តារា & កម្សាន្ដ

 ១៩-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ចង់មកជួបមុខម្តាយចុងក្រោយក៏មិនបាន វី ឌីណែត បង្ហាញអារម្មណ៍បែបនេះ បាត់បង់ម្តាយនៅសម័យកាលកូវីដ

ភ្នំពេញ៖ វាពិតជាគួរឲ្យរន្ធត់ខ្លាំងមែនទែន ដែលបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាពន់ពេក និងបានបន្តធ្វើការចែកចាយ នៃដំណឹងដ៏សោកសៅ និងក្រៀមក្រំបំផុត នៃមរណភាពរបស់អ្នកម្តាយ តារាចម្រៀងស្រី វី ឌីណែត កាលពីព្រឹកថ្ងៃទី ១៩ ខែមីនា នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ ដំណឹងមរណភាពមួយនេះ បានធ្វើឲ្យទស្សនិជនក្តុកក្តួលអាណិតក្រៃលែង​ ជាមួយការព្រាត់គ្នាសម័យកាលជំងឺកូវីដ សូម្បីតែមុខមិនបានជួប ក៏ដូចជាការលាគ្នាជាលើកចុងក្រោយ ទោះបីជារូបនាងក៏កំពុងតែព្យាបាលក៏ដោយ អ្វីដែលគួរឲ្យខ្លោចចិត្តជាងនេះទៅទៀត សូម្បីតែពិធីបុណ្យសព ក៏មិនបានធ្វើ បានត្រឹមសល់តែធាតុ ក៏ព្រោះតែប្រពន្ធរបស់ តារាចម្រៀងជើងចាស់លោក ហួរ ឡាវី មានផ្ទុកវិជ្ជមាន កូវីដ១៩ ក៏ព្រោះតែ ត្រូវការគោរព តាមការណែនាំ​របស់ក្រសួងសុខាភិបាល។

យ៉ាងណាមិញ  ជាមួយគ្នានេះដែរអ្នកគាំទ្រ និងមហាជន ក៏ដូចជាមិត្តភក្តិ ក្នុងរង្វង់សិល្បៈបានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះ និងចូលរួមសោកស្តាយ ក្នុងការបាត់បង់សមាជិកគ្រួសារដ៏មានតម្លៃបំផុត ក្នុងសម័យ នៃជំងឺចម្លងដ៏កាចសាហាវមួយនេះ មិនត្រឹមតែប៉ុណ្ណោះក៏បានលើកទឹកចិត្ត តារាចម្រៀងស្រីរូបនេះ ឲ្យរឹងមាំឡើងប្រយុទ្ធនឹងជំងឺចម្លងមួយនេះ ដើម្បីឲ្យជាសះស្បើយវិញផងដែរ៕

សូមវិញ្ញាណក្ខន្ធបានទៅកាន់សុគតិភព និង ក្រុមការងារ ខ្មែរឡូត សូមចូលរួមរំលែកទុក្ខនៃគ្រួសារសពផង!

សូមទស្សនារូបភាពខាងក្រោម៖

ហួរ ឡាវី  និង ភរិយា
ហួរ ឡាវី  និង ភរិយា
ភរិយា របស់លោក ហួរ ឡាវី
ភរិយា របស់លោក ហួរ ឡាវី
ភរិយា របស់លោក ហួរ ឡាវី
ភរិយា របស់លោក ហួរ ឡាវី
សារដែល បានបង្ហោះ
សារដែល បានបង្ហោះ
ហួ ឡាវីវីឌីណែត
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T