ពិត​ជា​គួរ​ឲ្យ​សង្វេគ​ណាស់! ជំងឺ​កូវីដ១៩​​បាន​​ឆក់​យក​​ជីវិត​​អ្នក​ម្តាយ​ជា​ទី​ស្រលាញ់​​របស់ វី ឌីណែត

//s9.kh1.co/fe/fe6cbf4495fca43f3295095854379129110213ad.jpg
តារា & កម្សាន្ដ

 ១៩-មីនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

យោងតាមបណ្តាញសង្គម​ហ្វេសប៊ុករបស់កញ្ញា វីឌីណែត ក្នុងថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០២១ នេះបានបង្ហោះសារ​ដ៏ក្រៀមក្រំ​មួយ ដែលអមជាមួយរូបភាពប៉ុន្មានសន្លឹកជាមួយអ្នកម្តាយ ដោយអ្នកស្រី ងួន សុផាន្នី

ភ្នំពេញ៖ យោងតាមបណ្តាញសង្គម​ហ្វេសប៊ុករបស់កញ្ញា វីឌីណែត ក្នុងថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០២១ នេះបានបង្ហោះ​សារដ៏ក្រៀមក្រំមួយ ដែលអមជាមួយរូបភាពប៉ុន្មានសន្លឹកជាមួយអ្នកម្តាយ ដោយអ្នកស្រី ងួន សុផាន្នី ជាម្តាយបង្កើត​របស់តារាចម្រៀងរូបស្រស់នេះបានទទួលមរណភាពនៅមុននេះបន្តិចហើយ ដោយអ្នកស្រីមានជំងឺប្រចាំកាយ និង​បាន​​ឆ្លង​ជំងឺដែលកំពុងតែរាតត្បាតដ៏កាចសាហាវ កូវីដ ១៩ ពីកូនស្រីជាទីស្រលាញ់ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីម្សិលមិញក្រុមគ្រួសារតារាចម្រៀងរូបនេះ និងឪពុកដែលជាតារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ក៏បានបង្ហោះ និងសូមបួងសួងទៅដល់វត្ថុសក្កសិទ្ធតាមបណ្តាញសង្គមហ្វេសប៊ុកឲ្យអ្នកម្តាយ និងប្រពន្ធជាទី​ស្រលាញ់​​​ឆាប់ជាពីជំងឺ និងឆ្លងផុតពីគ្រោះថ្នាក់ដ៏កាចសាហាវដែលកំពុងតែសម្រាកព្យាបាលនៅក្នុងបន្ទប់ ICU នៃមន្ទីពេទ្យ ខែ្មរ-សូវៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកម្តាយជាទីស្រលាញ់របស់កញ្ញាមិនអាច​គេចផុត​បាននោះទេ ដោយបានទទួលមរភាពក្នុងថ្ងៃនេះហើយ។

អ្វីដែលគួរឲ្យសង្វាកចិត្តជាពន់ពេកនោះ ដោយសារតែបច្ចុប្បន្នមានជំងឺរាតត្បាតនៃជំងឺមួយនេះ ទើបធ្វើឲ្យកញ្ញា វី ឌីណែត និងអ្នកម្តាយបានឆ្លងជំងឺមួយនេះ ហើយវាក៏បានឆក់យកជីវិតអ្នកម្តាយជាទីស្រលាញ់មួយរូបរបស់កញ្ញា ដោយគ្មានការស្តាយស្រណោះថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះសាច់ញាតិ និងលោកឪពុកជាទីស្រលាញ់មិន​បានធ្វើពិធីបុណ្យសពទៅតាមប្រពៃណីបាននោះទេ ហើយណាមួយកញ្ញាក៏កំពុងតែសម្រាកព្យាបាល និងចូលរួម​ទប់ស្តាត់នៅក្នុងសណ្ឋាគារ The Great Ducke ដែលជាមន្ទីពេទ្យសម្រាប់ព្យាបាល ពិនិត្យ និងថែទាំជំងឺកូវីដ ១៩ ៕​

សូមទស្សនានូវរូបភាពខាងក្រោមនេះ៖ 

https://s9.kh1.co/__image/w=650,h=918,q=100/7f/7f0afd22b09dee9e401ea91fc250f640eb87d4d1.png
កញ្ញា វីឌីណែត
កញ្ញា វីឌីណែត
កញ្ញា វីឌីណែត និងអ្នកម្តាយ
កញ្ញា វីឌីណែត និងអ្នកម្តាយ
លោក ហួរ ឡាវី
លោក ហួរ ឡាវី
កញ្ញា វីឌីណែត និងអ្នកម្តាយ
កញ្ញា វីឌីណែត និងអ្នកម្តាយ
វីឌីណែត
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T