ឥទ្ធិពលកូវីដ! មិនបានសូម្បីតែឃើញមុខ វី ឌីណែត ​បានត្រឹមតែបង្ហោះរូប ជូនពរឲ្យម្តាយឆាប់ជាពីចម្ងាយ

//s9.kh1.co/ae/aee63f371e726f8a691502f9e417dda6db6cc464.jpg
តារា & កម្សាន្ដ

 ១៩-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អាណិតណាស់! ក្រុមគ្រួសារតារាចម្រៀង វី ឌីណែត ជួបទុក្ខធំ ដោយសារតែជំងឺកូវីដ១៩ ខណៈពេលខ្លួនកំពុងសម្រាកព្យាបាលហើយ ម្តាយក៏នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទៀត ដូច្នេះ វី ឌីណែត មិនអាចធ្វើអ្វីបានក្រៅពីជូនពរម្តាយពីចម្ងាយឡើយ។

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស វី ឌីណែត បានសម្តែងក្តីនឹងរលឹកនិង បារម្ភជាពន់ពេក តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ចំពោះម្តាយ ដែលទើបតែបញ្ជូនទៅកាន់បន្ទប់សង្គ្រោះប៉ុន្មានថ្ងៃមុន ដោយសារកូវីដ១៩ ធ្វើទុក្ខខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីរូបនេះមិនអាចជួយអ្វីបានឡើយនិង សូម្បីតែមើលមុខម្តាយ ដោយសារតែពេលនេះខ្លួនកំពុងតែធ្វើចត្តាឡីស័កនិង សម្រាកព្យាបាលកូវីដ១៩ ដោយបានត្រឹមតែបង្ហោះរូបថតនិង ជូនពរអ្នកម្តាយពីចម្ងាយថា៖

សូមទេវតានឹងវត្ថុសាកសិទ្ធទាំងឡាយដែលមានលេីលោកនេះ សូមជួយតាមថែរក្សាម៉ាក់របស់ខ្ញុំផងសូមអោយម៉ាក់ជៀសឆ្ងាយពីជំងឺកូវីត19នេះ សូមអោយអំពេីល្អដែលនាងខ្ញុំបានធ្វេីកន្លងមក​ ជួយបណ្ដាលអោយម៉ាក់របស់ខ្ញុំឆាប់ជាផងចុះម៉ាក់ហាម៉ាក់ត្រូវរឹងមាំណាឆាប់បានទៅផ្ទះយេីងវិញ ពេលនេះម៉ាក់ខ្ញុំកំ​ពុងស្ថិតក្រោមការមេីលថែរបស់បងៗក្រុមគ្រូពេទ្យជំនាញហេីយ​ តែយ៉ាងណាក៏សុំកំលាំងចិត្តអោយម៉ាក់ខ្ញុំម្នាក់មួយមក

វី ឌីណែត

យ៉ាងណាមិញចំពោះទស្សនិកជននិង អ្នកសិល្បៈមួយចំនួនធំបានធ្វើការជូនពរនិង ជួយបនស្រន់ឲ្យក្រុមគ្រួសាររបស់ កញ្ញា វី ឌីណែត ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលឆាប់បានជាពីជំងឺកូវីដ១៩នេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត បង្ហោះរូបនិង សារក្នុងបណ្តាញសង្គមហ្វេសប៊ុក
វី ឌីណែត បង្ហោះរូបនិង សារក្នុងបណ្តាញសង្គមហ្វេសប៊ុក
វី ឌីណែត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T