App វេទមន្ដ ប្រែកាយបុរសអាយុ ៥០ឆ្នាំ ឲ្យក្លាយជានារីស្រស់ស្អាតអាយុខ្ទង់ ២០ឆ្នាំ ធ្វើឲ្យគេឯងចាញ់បោកគ្រប់គ្នា

//s9.kh1.co/56/56fac17eb8050877667fa9b3cbae970c740e8344.jpg
សង្គម

 ១៨-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ម្ចាស់គណនី Twitter ម្នាក់ បានធ្វើឲ្យមនុស្សភាគច្រើននៅតែជឿថា ខ្លួនជានារីអ្នកជិះម៉ូតូធំជនជាតិជប៉ុន ខណៈដែលធាតុពិតជាបុរសអាយុ ៥០ឆ្នាំសោះ។

ជប៉ុន៖ ជាការពិតណាស់ មនុស្សយើងម្នាក់ៗតែងតែចង់ឲ្យរូបភាពដែលថតចេញមក មានភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញ សម្រាប់ចែករំលែក ឬបង្ហោះនៅលើបណ្ដាញសង្គមនានា ទៅតាមមធ្យោបាយផ្សេងៗ ដោយមានពេលខ្លះ ពួកគេបានកែរូបថតឲ្យមើលទៅ ខុសពីរូបពិតរហូតដល់ ១៨០ដឺក្រេក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ម្ចាស់គណនី Twitter ម្នាក់ ដែលមានអ្នកតាមដាន (Follower) ជាង ១៧,៤០០នាក់ បានធ្វើឲ្យមនុស្សភាគច្រើននៅតែជឿថា ខ្លួនជានារីអ្នកជិះម៉ូតូធំវ័យក្មេងជនជាតិជប៉ុន ខណៈធាតុពិតនារីស្រស់ស្អាត ដែលគ្រប់គ្នាតែងតែឃើញនៅមុខកាមេរ៉ាកន្លងមក ជាបុរសអាយុ ៥០ឆ្នាំម្នាក់ប៉ុណ្ណោះ។ ហើយមូលហេតុ គឺដោយសារតែគាត់បានប្រើប្រាស់កម្មវិធីទូរសព្ទដៃឈ្មោះ FaceApp ជាកម្មវិធីម៉្យាងដែលកំពុងតែល្បីល្បាញ និងអាចផ្លាស់ប្ដូរមុខមាត់អ្នកប្រើប្រាស់ ទៅតាមភេទ និងអាយុជាដើម។

យ៉ាងណាមិញ បណ្ដាញសារព័ត៌មានជប៉ុន ក៏បានស៊ើបរកព័ត៌មានបន្ថែមអំពីបុរសរូបនេះផងដែរ បន្ទាប់ពីគាត់បានបង្ហោះរូបថត ដែលបង្ហាញពីអត្ដសញ្ញាណពិតរបស់ខ្លួន។ ហើយនៅពេលបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍មួយរបស់ជប៉ុន គាត់បានពន្យល់ថា ដោយសារគាត់ចង់ក្លាយខ្លួនជាមនុស្សដែលមានប្រជាប្រិយភាពម្នាក់ និងដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ដូចជាតារាល្បីនៅលើអ៊ីនធឺណេតអីចឹងដែរ។ គាត់និយាយទៀតថា ប្រាកដណាស់វាគ្មាននរណាម្នាក់ ចង់ឃើញបុរសមុខចាស់ដូចរូបគាត់ទេ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពកែសម្រួល
រូបភាពកែសម្រួល
រូបភាពកែសម្រួល
រូបភាពកែសម្រួល
រូបភាពកែសម្រួល
រូបភាពកែសម្រួល
រូបពិត
រូបពិត
រូបពិត
រូបពិត
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T