កម្សាន្ត៖ McDonald’s គឺជាឈ្មោះយីហោដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក ដែលមានឈ្មោះពេញរបស់ក្រុមហ៊ុនថា McDonald’s Corporation របស់លោក Ray Kroc ដែលជាអាហារសម្រន់របស់ជនជាតិអាមេរិកដែលធំមួយនៅក្នុងពិភពលោកដែលលក់ Hamburger ឆ្ងាញ់បំផុត។ ម៉ាក់យីហោ McDonald’s សព្វថ្ងៃមានទីតាំងធំៗ ៣៨៦៩៥កន្លែងទូទាំងពិភពលោក។ ងាកមកមើលប្រវត្តិអតិតកាលវិញ កាលដែលMcDonald’sមិនទាន់ជោគជ័យដូចបច្ចុប្បន្ន តើ លោកRay Kroc បានធ្វើអ្វីខ្លះជាមួយលោកRichard James និងលោកMaurice James McDonald ដែលជា Founder អ្នកបង្កើតអាហារដ្ឋាន McDonald’s ដែលធ្វើឲ្យ McDonald’s ក្លាយជាយីហោដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក ។

លោក Maurice ( Mac ) និងលោក Richard McDonald ជាអ្នកបង្កើតហាង McDonald's 

អាហារដ្ឋាន McDonald’s បានបើកដំបូងនៅឆ្នាំ ១៩៤៨ ដោយប្អូន២នាក់ លោក Maurice ( Mac ) និងលោក Richard McDonald នៅក្នុង San Bernardino រដ្ឋ California ។ ពួកគាត់បានទិញគ្រឿងឧបករណ៍មួយចំនួនសម្រាប់បើកហាងអាហារតូចមួយពីអ្នកលក់ម្នាក់គឺលោក Ray Kroc ដោយមើលឃើញពីលក្ខណៈពិសេសនៃការគ្រប់គ្រងហាង(System) របស់ម្ចាស់ហាង២នាក់បងប្អូននោះ ធ្វើឲ្យរូបលោកបានចាប់អារម្មណ៍មានគំនិតចង់ទាក់ទងរកស៊ីជាមួយ។

លោក Ray Kroc ជាម្ចាស់យីហោ McDonald’s
McDonald's ដំបូងបង្អស់ ឆ្នាំ១៩៤៨

ក្រោយមកនៅឆ្នាំ១៩៥៤ លោក Ray Kroc បានទៅលេងបងប្អូនប្រុសទាំង២នាក់ និងទៅសង្កេតមើលថាហាងរបស់ពួកគេដែលលក់ទឹកដោះគោក្រឡុកដំណើរការយ៉ាងម៉េចដែរ។ នៅពេលនោះ លោកបានរកឃើញវិធីសាមញ្ញមួយ ព្រោះលោកមើលឃើញថា អ្នកធ្វើការដែលមកទិញអាហារតែងតែប្រញាប់ប្រញាលនិងញុំាអាហារលឿនៗ លោកក៏សម្រេចចិត្តថានឹងជួយឲ្យបងប្អូនទាំង២អាចផលិតអាហារដែលមានចំនួនច្រើនហើយចំណាយដើមទុនតិច និងលក់ក្នុងតម្លៃថោក។ វិធីរបស់លោកនោះគឺ មិនចាំបាច់មានអ្នករត់តុ គឺអាហារត្រូវដល់ដសអតិថិជនភ្លាមៗនៅពេលកម្មង់រួច គឺមិនតម្រូវអតិថិជនចាំយូរ ព្រោះហេមបឺហ្គឺត្រូវបានចម្អិននិងវេចខ្ចប់ទុកជាមុនសម្រាប់ដាក់លក់។ ដោយឃើញថាការលក់តាមវិធីនេះ អាចជួយឲ្យអាជីវកម្មអាហារដ្ឋានមួយនេះដំណើរការទៅមុខបានយ៉ាងល្អ លោក Ray Kroc ក៏មានគំនិតចង់បើកការលក់សិទ្ធិម្ចាស់អាជីវកម្មពីបងប្អូនMcDonald​ ទាំង២នាក់។

McDonald's សាខាទី១ ឆ្នាំ១៩៥៥

នៅថ្ងៃទី១៥ខែមេសាឆ្នាំ១៩៥៥ គាត់បានបើកសាខាMcDonaldដែលបានទិញសិទ្ធិម្ចាស់អាជីវកម្មដំបូងនៅ Des Plaines ទីក្រុង Illinois ។ នៅក្នុងឆ្នាំតែមួយផងដែរ លោកបានទិញសិទ្ធិជាម្ចាស់ផ្ដាច់មុខពីម្ចាស់ដើមលោកRichard James និងលោកMaurice James McDonald ហើយបន្ទាប់មកបានបើកក្រុមហ៊ុន McDonald’s Corporation ដែលជាក្រុមហ៊ុនលក់សិទ្ធិបើកអាជីវកម្មអាហារដ្ឋានក្រោមឈ្មោះហាង McDonald’s ។ សាខា McDonald’s បានកើតឡើងរហូតដល់ទៅ១០០០សាខាក្នុងរយៈពេលមិនដល់១០ឆ្នាំផង ដោយអាជីវកម្មកាន់តែរីកចម្រើន ក្រុមហ៊ុននេះចាប់ផ្ដើមបើកជាលក្ខណៈសាធារណៈនៅឆ្នាំ១៩៦៥ដែលមុខមាត់នៃយីហោ McDonald’s បានលេចចេញនៅឆ្នាំ១៩៦៣ ក្រោមរូបរាងមនុស្សថ្លុក Clown បានឲ្យឈ្មោះថា Ronald McDonald ។ ក្នុងកំឡុងពេលនោះ តួរអក្សរ “m”បានក្លាយជានិមិត្តសញ្ញា (Logo) របស់ McDonald’s នៅឆ្នាំ១៩៦២ ដែលយើងឃើញមកដល់ពេលបច្ចុប្បន្ន។ មិនត្រឹមតែបានបង្កើត Logoថ្មីនោះទេ ដែលធ្វើឲ្យយីហោមួយនេះកាន់តែល្បី គេបានបង្កើតmenuថ្មីមួយចំនួនមាន Big Mac (1968), the Egg McMuffic (1973), Happy Meals (1979) និង Chicken McNuggets(1983)

clown ឈ្មោះ  RonaldMcDonald 
និមិត្តសញ្ញា អក្សរ m
អាហាររបស់ហាង McDonald's 

ភាពរីកចម្រើននៅមិនទាន់មានកំណត់នោះទេដរាបណាយើងនៅតែបន្តទៅមុខ McDonald’s បានឆ្លងទ្វីបទៅដល់ប្រទេសCanada នៅក្នុងឆ្នាំ១៩៦៧ ហើយបានបើកហាងសរុប១០០០០កន្លែង នៅឆ្នាំ១៩៨៨និងកំពុងតែដំណើរការសាខាជាង ៣៥០០០សាខាច្រើនជាង ១០០ប្រទេសនៅក្នុងសតវត្សរ៍ទី២១នេះ។ ដោយសារតែការលូតលាស់យ៉ាងឆាប់រហ័សខ្លាំងនៃ McDonald’s នៅឆ្នាំ១៩៩០ ត្រូវបានគេនិយាយថា នៅរៀងរាល់៥ម៉ោងហាងMcDonald’sថ្មីតែងតែបើកនៅកន្លែងណាមួយក្នុងពិភពលោក ។ ដោយយោងតាមប្រវត្តិនៃការស្វះស្វែងរកភាពជោគជ័យខាងលើនេះ បានសរបញ្ចាក់យើងឃើញថា ទោះបីជាយើងរកស៊ីអ្វីក៏ដោយ យើងត្រូវស្វែងរកលក្ខណៈពិសេសមួយដែលជាចំណុចខ្លាំងរបស់យើង ជាពិសេសមានគំនិតវិជ្ជមានមិនងាយចុះចាញ់ ហ៊ានប្រថុយ ហ៊ានបរាជ័យហើយងើបឈរដើរទៅមុខ និងចេះមានគំនិតច្នៃប្រឌិតបន្ថែម នឹងធ្វើឲ្យយើងកាន់តែមានភាពរីកចម្រើនឆ្ពោះទៅរកភាពជោគជ័យ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក មេរៀនជីវិត និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ