ទម្រាំមានឈ្មោះ ល្បីល្បាញក្លាយជាFast Food ធំបំផុតក្នុងពិភពលោកមកដល់សព្វថ្ងៃ ម្ចាស់ប្រ៊េន McDonald’s បានធ្វើដូចម្ដេចខ្លះ

//s9.kh1.co/7b/7bdc7da0d719fa3eda81943c35873b772ebd327a.png
ប្រលោមលោក & អប់រំ

 ១៩-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ភាពជោគជ័យកើតចេញពីមនុស្សដែលមានគំនិតវិជ្ជមាន ហ៊ានប្រថុយ ហ៊ានបរាជ័យ ហ៊ានងើបឈរសារជាថ្មី និងហ៊ានបង្កើតអ្វីដែលថ្មីចេញពីគំនិតច្នៃប្រឌិតរបស់ខ្លួនឯង ។ ជាក់ស្ដែង ម្ចាស់ក្រុមហ៊ុនលំដាប់ពិភពលោក McDonald’s Corporation លោក Ray Kroc ជាមនុស្សដែលមានគំនិតច្នៃប្រឌិត និងជាគំរូដល់អ្នករកស៊ីគ្រប់រូប ឲ្យមានគំនិតវិជ្ជមាន។

កម្សាន្ត៖ McDonald’s គឺជាឈ្មោះយីហោដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក ដែលមានឈ្មោះពេញរបស់ក្រុមហ៊ុនថា McDonald’s Corporation របស់លោក Ray Kroc ដែលជាអាហារសម្រន់របស់ជនជាតិអាមេរិកដែលធំមួយនៅក្នុងពិភពលោកដែលលក់ Hamburger ឆ្ងាញ់បំផុត។ ម៉ាក់យីហោ McDonald’s សព្វថ្ងៃមានទីតាំងធំៗ ៣៨៦៩៥កន្លែងទូទាំងពិភពលោក។ ងាកមកមើលប្រវត្តិអតិតកាលវិញ កាលដែលMcDonald’sមិនទាន់ជោគជ័យដូចបច្ចុប្បន្ន តើ លោកRay Kroc បានធ្វើអ្វីខ្លះជាមួយលោកRichard James និងលោកMaurice James McDonald ដែលជា Founder អ្នកបង្កើតអាហារដ្ឋាន McDonald’s ដែលធ្វើឲ្យ McDonald’s ក្លាយជាយីហោដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Maurice ( Mac ) និងលោក Richard McDonald ជាអ្នកបង្កើតហាង McDonald's 
លោក Maurice ( Mac ) និងលោក Richard McDonald ជាអ្នកបង្កើតហាង McDonald's 

អាហារដ្ឋាន McDonald’s បានបើកដំបូងនៅឆ្នាំ ១៩៤៨ ដោយប្អូន២នាក់ លោក Maurice ( Mac ) និងលោក Richard McDonald នៅក្នុង San Bernardino រដ្ឋ California ។ ពួកគាត់បានទិញគ្រឿងឧបករណ៍មួយចំនួនសម្រាប់បើកហាងអាហារតូចមួយពីអ្នកលក់ម្នាក់គឺលោក Ray Kroc ដោយមើលឃើញពីលក្ខណៈពិសេសនៃការគ្រប់គ្រងហាង(System) របស់ម្ចាស់ហាង២នាក់បងប្អូននោះ ធ្វើឲ្យរូបលោកបានចាប់អារម្មណ៍មានគំនិតចង់ទាក់ទងរកស៊ីជាមួយ។

លោក Ray Kroc ជាម្ចាស់យីហោ McDonald’s
លោក Ray Kroc ជាម្ចាស់យីហោ McDonald’s
McDonald's ដំបូងបង្អស់ ឆ្នាំ១៩៤៨
McDonald's ដំបូងបង្អស់ ឆ្នាំ១៩៤៨

ក្រោយមកនៅឆ្នាំ១៩៥៤ លោក Ray Kroc បានទៅលេងបងប្អូនប្រុសទាំង២នាក់ និងទៅសង្កេតមើលថាហាងរបស់ពួកគេដែលលក់ទឹកដោះគោក្រឡុកដំណើរការយ៉ាងម៉េចដែរ។ នៅពេលនោះ លោកបានរកឃើញវិធីសាមញ្ញមួយ ព្រោះលោកមើលឃើញថា អ្នកធ្វើការដែលមកទិញអាហារតែងតែប្រញាប់ប្រញាលនិងញុំាអាហារលឿនៗ លោកក៏សម្រេចចិត្តថានឹងជួយឲ្យបងប្អូនទាំង២អាចផលិតអាហារដែលមានចំនួនច្រើនហើយចំណាយដើមទុនតិច និងលក់ក្នុងតម្លៃថោក។ វិធីរបស់លោកនោះគឺ មិនចាំបាច់មានអ្នករត់តុ គឺអាហារត្រូវដល់ដសអតិថិជនភ្លាមៗនៅពេលកម្មង់រួច គឺមិនតម្រូវអតិថិជនចាំយូរ ព្រោះហេមបឺហ្គឺត្រូវបានចម្អិននិងវេចខ្ចប់ទុកជាមុនសម្រាប់ដាក់លក់។ ដោយឃើញថាការលក់តាមវិធីនេះ អាចជួយឲ្យអាជីវកម្មអាហារដ្ឋានមួយនេះដំណើរការទៅមុខបានយ៉ាងល្អ លោក Ray Kroc ក៏មានគំនិតចង់បើកការលក់សិទ្ធិម្ចាស់អាជីវកម្មពីបងប្អូនMcDonald​ ទាំង២នាក់។

McDonald's សាខាទី១ ឆ្នាំ១៩៥៥
McDonald's សាខាទី១ ឆ្នាំ១៩៥៥

នៅថ្ងៃទី១៥ខែមេសាឆ្នាំ១៩៥៥ គាត់បានបើកសាខាMcDonaldដែលបានទិញសិទ្ធិម្ចាស់អាជីវកម្មដំបូងនៅ Des Plaines ទីក្រុង Illinois ។ នៅក្នុងឆ្នាំតែមួយផងដែរ លោកបានទិញសិទ្ធិជាម្ចាស់ផ្ដាច់មុខពីម្ចាស់ដើមលោកRichard James និងលោកMaurice James McDonald ហើយបន្ទាប់មកបានបើកក្រុមហ៊ុន McDonald’s Corporation ដែលជាក្រុមហ៊ុនលក់សិទ្ធិបើកអាជីវកម្មអាហារដ្ឋានក្រោមឈ្មោះហាង McDonald’s ។ សាខា McDonald’s បានកើតឡើងរហូតដល់ទៅ១០០០សាខាក្នុងរយៈពេលមិនដល់១០ឆ្នាំផង ដោយអាជីវកម្មកាន់តែរីកចម្រើន ក្រុមហ៊ុននេះចាប់ផ្ដើមបើកជាលក្ខណៈសាធារណៈនៅឆ្នាំ១៩៦៥ដែលមុខមាត់នៃយីហោ McDonald’s បានលេចចេញនៅឆ្នាំ១៩៦៣ ក្រោមរូបរាងមនុស្សថ្លុក Clown បានឲ្យឈ្មោះថា Ronald McDonald ។ ក្នុងកំឡុងពេលនោះ តួរអក្សរ “m”បានក្លាយជានិមិត្តសញ្ញា (Logo) របស់ McDonald’s នៅឆ្នាំ១៩៦២ ដែលយើងឃើញមកដល់ពេលបច្ចុប្បន្ន។ មិនត្រឹមតែបានបង្កើត Logoថ្មីនោះទេ ដែលធ្វើឲ្យយីហោមួយនេះកាន់តែល្បី គេបានបង្កើតmenuថ្មីមួយចំនួនមាន Big Mac (1968), the Egg McMuffic (1973), Happy Meals (1979) និង Chicken McNuggets(1983)

clown ឈ្មោះ  RonaldMcDonald 
clown ឈ្មោះ  RonaldMcDonald 
និមិត្តសញ្ញា អក្សរ m
និមិត្តសញ្ញា អក្សរ m
អាហាររបស់ហាង McDonald's 
អាហាររបស់ហាង McDonald's 

ភាពរីកចម្រើននៅមិនទាន់មានកំណត់នោះទេដរាបណាយើងនៅតែបន្តទៅមុខ McDonald’s បានឆ្លងទ្វីបទៅដល់ប្រទេសCanada នៅក្នុងឆ្នាំ១៩៦៧ ហើយបានបើកហាងសរុប១០០០០កន្លែង នៅឆ្នាំ១៩៨៨និងកំពុងតែដំណើរការសាខាជាង ៣៥០០០សាខាច្រើនជាង ១០០ប្រទេសនៅក្នុងសតវត្សរ៍ទី២១នេះ។ ដោយសារតែការលូតលាស់យ៉ាងឆាប់រហ័សខ្លាំងនៃ McDonald’s នៅឆ្នាំ១៩៩០ ត្រូវបានគេនិយាយថា នៅរៀងរាល់៥ម៉ោងហាងMcDonald’sថ្មីតែងតែបើកនៅកន្លែងណាមួយក្នុងពិភពលោក ។ ដោយយោងតាមប្រវត្តិនៃការស្វះស្វែងរកភាពជោគជ័យខាងលើនេះ បានសរបញ្ចាក់យើងឃើញថា ទោះបីជាយើងរកស៊ីអ្វីក៏ដោយ យើងត្រូវស្វែងរកលក្ខណៈពិសេសមួយដែលជាចំណុចខ្លាំងរបស់យើង ជាពិសេសមានគំនិតវិជ្ជមានមិនងាយចុះចាញ់ ហ៊ានប្រថុយ ហ៊ានបរាជ័យហើយងើបឈរដើរទៅមុខ និងចេះមានគំនិតច្នៃប្រឌិតបន្ថែម នឹងធ្វើឲ្យយើងកាន់តែមានភាពរីកចម្រើនឆ្ពោះទៅរកភាពជោគជ័យ។

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T