កម្សាន្ត៖ ពុកម៉ែបងប្អូនបានជ្រាបយ៉ាងច្បាស់ រឿងរ៉ាវគ្រួសារលោកឧកញ៉ា ឌួង ឆាយ ដែលបានល្បីពេញប្រទេស បន្ទាប់ពីលោកជំទាវ ដេត ម៉ាលីណា បញ្ចេញវីដេអូមួយ ដែលបង្ហាញពីការប្រើអំពើហិង្សានៅក្នុងគ្រួសាររបស់លោក ឧកញ៉ា ឌួង ឆាយ។ ក្នុងនោះដែរ ក៏ផ្ទុះការរិះគន់មិនស្ទើរឡើយពីមហាជន និង ការលើកទឹកចិត្តដល់លោកជំទាវ ដេត ម៉ាលីណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីម្សិលនេះ លោកឧកញ៉ា ឌួង ឆាយ ក៏បានចេញមុខ ដើម្បីធ្វើការបកស្រាយសាធារណមតិ ក្នុងនោះដែរ លោក ឧកញ៉ា បានរៀបរាប់ហេតុផលមួយចំនួនដែលឈានទៅដល់ការប្រើអំពើហឹង្សាបែបនេះ ក្រោមហេតុផលថា អតីតភរិយា ចេះតែបង្ខិតបង្ខំលោកឱ្យធ្វើការគ្រាវប្រដាប់ភេទ ការលួចលាក់គូរកំណាន់ខាងក្រៅ និង បញ្ហាទ្រព្យសម្បត្តិជាដើម។ល។
ដោយឡែក នៅថ្ងៃនេះ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ លោក ឧកញ៉ា ឌួង ឆាយ បានបញ្ចេញសារមួយ ដែលលោកសុំទោស និង ទទួលស្គាល់កំហុសគ្រប់យ៉ាង ដោយបានសរសេរដូច្នេះថា៖
ដោយមានការឆ្ងល់ពីពូមីងបងប្អូនទាំងអស់គ្នា កូនប្រុសស្រីរបស់ខ្ញុំបានទៅដល់ផ្ទះជាមួយម្តាយគេវិញតាំងពិម្សិលមិញរួចហើយ។ ខ្ញុំបាទសុំទោស និងទទួលស្គាល់កំហុសគ្រប់យ៉ាងជារបស់ខ្ញុំ ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖





