ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ពិធីការិនីដ៏ល្បីប្រចាំប្រទេសកម្ពុជា អ្នកនាង គង់ សុជាតិ បានធ្វើតេស្តរកមេរោគកូវីដ១៩ និងទទួលបានលទ្ធផលរួចហើយ បន្ទាប់ពីមានមន្ទិលសង្ស័យនិង ថែមទាំងចង់បញ្ជាក់នូវការពិតអំពីស្ថានភាពសុខភាពខ្លួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ពិធីការិនី រូបនេះបានសរសេរអំពីលទ្ធផលតេស្តកូវីដ១៩ជាលើកទី១នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖
ការធ្វើតេស្តរកមេរោគ Covid 19 របស់នាងខ្ញុំលើកទីមួយ លទ្ធផលគឺអវិជ្ជមាន ( Negative ) ហើយសម្រាប់នាងខ្ញុំពេលនេះមានសុខភាពល្អធម្មតា យ៉ាងណានៅក្នុងអំឡុងពេលនេះនាងខ្ញុំនៅតែបន្តធ្វើចត្តាឡីស័កខ្លួនឯងឲ្យគ្រប់រយៈពេល១៤ថ្ងៃ ហើយបងប្អូនក៏ត្រូវ បន្តរក្សាអនាមយ័អោយបានត្រឹមត្រូវ។
យ៉ាងណាមិញ អ្នកនាង គង់ សុជាតិ ក៏បានសំណូមពរបន្ថែមដល់បងប្អូនទាំងអស់គ្នាឲ្យចេះប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩ តាមក្បូនអនាម័យរបស់ក្រសួងសុខាភិបាលផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖




