ពិតមែនទេ ដែលស្រីនិច មានរឿងពិត ដូចជាជំទាវដេត ម៉ាលីណា បេះដាក់ ក្រោយឃើញនាងបង្ហោះបែបនេះ?

//s9.kh1.co/83/832b99df9a52b178e5b7eaddc584303fd3cc0b71.jpg
តារា & កម្សាន្ដ

 ១៦-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយឃើញលោកជំទាវ ដេត ម៉ាលីណា បញ្ចេញវីដេអូរួចមក កញ្ញា ស៊ឹម ស្រីនិច បានពោលពាក្យគាំទ្រលោកជំទាវ បែបនេះ....

កម្សាន្ត៖ ពុកម៉ែបងប្អូនមួយចំនួនប្រាកដជាបានស្គាល់រួចមកហើយ តារាសម្តែង និង ជាពិធីការិនីសាច់សខ្ចីស៊ិចស៊ីឥតត្រាប្រណី កញ្ញា ស៊ឹម ស្រីនិច ដែលពេលនេះ កេរ្តិ៍ឈ្មោះរបស់កញ្ញារូបនេះ កាន់តែមានប្រជាប្រិយភាពរីកសុះសាយ​ និង កាន់តែល្បីរន្ទឺរនៅលើវិថីសិល្បៈ ដោយមានគាំទ្រចាប់អារម្មណ៍ពីអ្នកគាំទ្រស្រលាញ់នាង ពីគ្រប់មជ្ឃដ្ឋាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមហ្វេសប៊ុក កញ្ញា ស៊ឹម ស្រីនិច បានបង្ហោះរឿងមួយដែលទាក់ទងនឹងរឿងរ៉ាវគ្រួសាររបស់លោកជំទាវ​ ដេត ម៉ាលីណា ដែលបានបញ្ចេញវីដេអូ កាលពីយប់មិញនេះ ដោយបានបង្ហាញពីការប្រើអំពើហិង្សាររបស់ឧកញ៉ា ឌួង ឆាយ កាលនៅរួមរស់ជាមួយគ្នា។

ជាមួយគ្នានោះ កញ្ញា ស៊ឹម ស្រីនិច បានបញ្ចេញសារបែបដូច្នេះថា៖

នេះហេីយដែលហៅថាការឈឺចាប់គ្មានសម្លេង បន្សល់ស្នាកស្នាមនៅលេីខ្លួន មាត់ថាស្រលាញ់តែទង្វេីគឺគ្មានមានតែពាក្យថាបងស្រវឹងបងសុំទោសបងវ៉ៃព្រោះបងស្រលាញ់តែការពិតស្រីរាប់ភ្លេចមានទាំងអាទាក់ទងគ្នា១០ឆ្នាំជាងក៍មាន៥ឆ្នាំក៍មានអារឿងស្អីៗក៍មានគ្រប់សព្វបែបយ៉ាង ខ្ញុំសរសេីរពួកនាងដែលទ្រាំបាន ខ្ញុំអរគុណខ្លួនឯងដែល២ឆ្នាំត្រឹម ខ្ញុំបញ្ចប់វាដោយចិត្តត្រជាក់បំផុត ការវាយដំច្រំធាក់នឹងរឿងរ៉ាវផ្សេងៗសូមអោយអ្នកនឹងមនុស្សស្រីសល់ប៉ុន្មានអ្នកទៀតទូលរែកយកចុះ សាងបុណ្យសន្សំកុសលជាតិនេះក៍ព្រោះតែព្យាយាមលាងបាបដែលខ្ញុំជំពាក់អ្នកនៅជាតិមុន ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ក៍ជាស្រ្តីខ្មែរមួយរូបផងដែរនាងខ្ញុំសូមប្រកាន់យុត្តធម៏ទៅខាងបង ស៊ូឡេីងបងស្រីខ្ញុំឃេីញបែបនេះហេីយខ្ញុំជឿថាមកពីបងឆ្អែតហួសពីឆ្អែតពេកហេីយទេីបសម្រេចចិត្តទម្លាយវីឌីអូនោះ ខ្ញុំក៍ស្រដៀងនឹងបងស្រីដែរ ស៊ូឡេីងបង សូមបញ្ជាក់ នេះជាលេីកទី១ហេីយដែលនាងខ្ញុំបង្ហោះសារបែបនេះទៅកាន់ទំព័រហ្វេសបុ៊កតាំងពីចេះលេងមកមិនដែលទេ តែលេីកនេះគ្រាន់តែចង់បង្ហាញនឹងចែករំលែកបទពិសោធន៍ក្នុងនាមជាស្រ្តីខ្មែរមួយរូបដែលឆ្លងកាត់នូវរឿងរ៉ាវហាស្លាក់ខ្ជាក់ស្លែង ទទួលពាក្យនិន្ទាគ្រប់សព្វបែបយ៉ាងពីមជ្ឈដ្ឋានជុំវិញខ្លួនតែកន្លងមកខ្ញុំអត់ធ្មត់សង្កត់ចិត្តព្រោះមិនចង់អោយខ្លួនឯងជាដេីមហេតុនៃជម្លោះតែពេលដែលសម្រេចដកខ្លួនបានហេីយបែរជានៅទទួលពាក្យមិនយុត្តិធម៏ថាខ្ញុំបោកប្រាស់បុរសម្នាក់នោះឃេីញទ្រព្យសម្បត្តិគេ  វាពិតជាហួសថ្លែងពេកហេីយ បុគ្គលម្នាក់នោះលឺបែបនេះរអៀសខ្លួនមិនស្ទេីរទេព្រោះមិនដឹងខាងណារកលុយមេីលថែបីបាច់ទទួលបន្ទុកប្រាក់ខែបុគ្គលិកការងារកូនចៅគ្រប់សប់អោយប្រាកដ ហេីយក៍សូមផ្តល់ជាកិត្តិយសថ្លៃថ្លាពន់ពេកជូនដល់រៀមច្បងម្នាក់នោះផងណា ខ្ញុំសម្រេចចិត្តថាបង្ហោះទុកជាអនុស្សាវរីយ៍ នៅឆ្នាំ២០២១នេះចុះ អោយចងចាំថារឿងអាក្រក់ខ្លះខ្ញុំចង់ភ្លេចតែបំភ្លេចមិនបានចង់ជៀសក៍ជៀសមិនរួចចឹងបកស្រាយខ្លះទៅ ខ្លាចស្ទះដាច់សសៃឈាមស្លាប់។

កញ្ញា ស៊ឹម ស្រីនិច

ក្នុងនោះដែរ កញ្ញា ស៊ឹម ស្រីនិច បានធៀបជីវិតមានស្នេហារបស់នាង ជាមួយលោកជំទាវ ដេត ម៉ាលីណា ដែលថា តារារូបនេះ ឆ្អែតឆ្អន់នឹងគ្រប់រសជាតិសព្វបែបយ៉ាង ដែលនាងបានជួបជាមួយសង្សាររយៈពេល២ឆ្នាំ និង បានបញ្ចប់គ្នាដោយចិត្តត្រជាក់បំផុត។ ហើយនាងក៏បានលើកទឹកចិត្ត ក៏ដូចជាគាំទ្រលោកជំទាវ ដេត ម៉ាលីណាផងដែរ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច
លោកជំទាវ ដេត ម៉ាលីណា
លោកជំទាវ ដេត ម៉ាលីណា
លោកជំទាវ ដេត ម៉ាលីណា
លោកជំទាវ ដេត ម៉ាលីណា
លោកជំទាវ ដេត ម៉ាលីណា
លោកជំទាវ ដេត ម៉ាលីណា
លោកជំទាវ ដេត ម៉ាលីណា
លោកជំទាវ ដេត ម៉ាលីណា
សាររបស់អ្នកនាង ស៊ឹម ស្រីនិច
សាររបស់អ្នកនាង ស៊ឹម ស្រីនិច
ស៊ឹម ស្រីនិច
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T