ភរិយា Rain Kim Taehee លេចមុខក្នុង MV បទចម្រៀងរបស់ក្រុម Ciipher (មានវីដេអូ)

//s9.kh1.co/cc/ccd4734ecdd07ca3cb4dac39b891c1cfbfdc9c6f.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

មិនធម្មតា! អ្នកគាំទ្រភ្ញាក់ផ្អើល ពេលបានឃើញ ភរិយា Rain Kim Taehee លេចវត្តមាននៅក្នុង MV បទចម្រៀងរបស់ក្រុម Ciipher

កម្សាន្ត៖ យោងតាមរបាយការណ៍ផ្តាច់មុខមួយនៅថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២១នេះ Kim Taehee បានលេចវត្តមាននៅក្នុងវីដេអូ MV ដំបូងរបស់ក្រុមថ្មីមួយដែលមានឈ្មោះថា Ciipher ដែលស្ថិតក្រោមការដឹកនាំរបស់កំពូលតារាចម្រៀង Rain។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ ក្រុមតារាចម្រៀង Ciipher គឺជាក្រុមតារាចម្រៀងប្រុសដែលត្រូវបានបង្កើតឡើងដោយ​ តារាចម្រៀង Rain ដែលក្នុងថ្ងៃនេះ បានបញ្ចេញវីដេអូចម្រៀងមួយបទដំបូងដែលមានចំណងជើងថា I Like You។

ក្នុងនោះដែរ ទស្សនទាននៃវីដេអូចម្រៀងនេះ បានធ្វើឱ្យសមាជិកបង្ហាញខ្លួនរបស់ក្រុម Ciipher គ្រប់រូប នៅពេលកំពុងមើលតារាសម្តែងស្រីនៅលើកញ្ចក់ទូរទស្សន៍ គឺអ្នកនាង Kim Taehee បានលេចមុខបង្ហាញជាតួស្រី។ គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះបានបង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងវីដេអូ MV ចម្រៀងមួយបទនេះ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

Kim Taehee
Kim Taehee
Kim Taehee និង Rain
Kim Taehee និង Rain
Kim Taehee នៅក្នុង MV 
Kim Taehee នៅក្នុង MV 
សមាជិក Ciipher
សមាជិក Ciipher
Ciipher
Ciipher
បទ I Like You
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T